kcsm2023-07-26 04-46pm

ព្រះសីហនុ៖ កម្លាំងគណៈបញ្ជារការឯកភាព រដ្ឋបាលក្រុងព្រះសីហនុ បានកម្ទេចចោលទូហ្គេមអេឡិចត្រូនិក ពុំមានច្បាប់អនុញ្ញាតចំនួន៤៦គ្រឿង ដែលសមត្ថកិច្ចបង្ក្រាបបានចំនួន១៥ទីតាំង ក្នុងអំឡុងពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ នៅក្នុងក្រុងព្រះសីហនុ។
ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ។
តាមលោក សរ កក្កដា អភិបាលក្រុង បានលើកឡើងថា ចំពោះការកម្លេចចោលទូហ្គេមអេឡិចត្រូនិចអត់ច្បាប់ នេះ វាជាលើទី២ហើយ បន្ទាប់ពីអាជ្ញាធរ ខេត្តព្រះសីហនុបានបង្ក្រាបជាបន្តបន្ទាប់ ​បើគិត្រឹមរយៈពេល៨ខែកន្លងមកនេះ៕

ប្រភព ព្រះសីហនុ