KCSM 2023-07-26 03-00pm

(ភ្នំពេញ)អាណ្ណត្តិទី៧ថ្មីនេះសម្ដេចតេជោហ៊ុនសែនបានប្រកាសមិនបន្ដតំណែងជានាយករដ្ឋមន្រ្តីទៀតនោះទេខណៈសម្ដេចបានកាន់តំណែងនេះយូរជាងគេនៅលើពិភពលោក។សម្ដេចតេជោហ៊ុនសែនបានប្រកាសថាឯកឧត្តមហ៊ុនម៉ាណែតនឹងឡើងជានាយករដ្ឋមន្រ្តីនៅអាណ្ណត្តិថ្មីនាថ្ងៃទី២២សីហា២០២៣ខាងមុខនេះ។

នៅរសៀលថ្ងៃទី២៦កក្កដា២០២៣នេះសម្ដេចតេជោហ៊ុនសែនបានថ្លែងសារប្រាប់ជនរួមជាតិថាការណ៍ដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ សម្តេចក៏នឹងត្រូវក្លាយទៅជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ក្រោយការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចមិនជ្រៀតជ្រែកការងាររបស់នាយករដ្ឋមន្រ្តីនោះទេ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែម។ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនោះឡើយ។

លោក ហ៊ុន ម៉ាណែតនឹងក្លាយជានាយករដ្ឋមន្រ្តី នៅថ្ងៃទី២២ ខែសីហា ២០២៣ខាងមុនេះ។ ការលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រី គឺជាការលះបង់ដ៏ធំ ដើម្បីធានាសេចក្តីសុខសាន្តរបស់ជាតិ។ សម្ដេចតេជោ បញ្ជាក់បន្ថែម។ ព្រះមហាក្សត្រ នឹងត្រាស់បង្គាប់តែងតាំងនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី៧ ខែសីហា៕

ប្រភព ត្រយ៉ង