សមត្ថកិច្ចបង្រ្កាបមុខសញ្ញាចោរកាច់.កម៉ូតូដ៏សកម្មនៅខេត្តកំពង់ស្ពឺ ៧នាក់ ហើយកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ
សមត្ថកិច្ចបង្រ្កាបមុខសញ្ញាចោរកាច់.កម៉ូតូដ៏សកម្មនៅខេត្តកំពង់ស្ពឺ ៧នាក់ ហើយកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ kCSM2024-08-31 01-47pm ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានបង្ហាញមុខក្រុមជនសង្ស័យចំនួន ០៧នាក់ ដែលជាមុខសញ្ញាចោរកាច់.កម៉ូតូដ៏សកម្មនៅខេត្តកំពង់ស្ពឺ ជាសាធារណៈ មុននិងបញ្ជូនខ្លួនទៅតុលាការខេត្ត ដេីម្បីចាត់ការតាមច្បាប់ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលស្រុកគងពិសី ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបដកហូតបានវត្ថុតាងមួយចំនួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ ប្រភពដដែលបន្តថា ដោយទទួលបានបទបញ្ជានិងចង្អុលការពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ដ និងបានកិច្ចសហការដឹកនាំសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ បានបេីកប្រតិបត្ដិការស្រាវជ្រាវរហូតកំណត់មុខសញ្ញា ជាក្រុមចោរលួចដ៏សកម្មនៅក្នុងភូមិសស្រ្ដខេត្ដកំពង់ស្ពឺ និងបណ្ដារាជធានី…