សមត្ថកិច្ចតាមប្រម៉ាញ់ ឃាត-ក​រឆ្លងដែន​ជនជាតិ​ចិន​ ២នាក់​ ពាក់ព័ន្ធ​ករណី​បា-ញ់​ប្រ-ហារ​រថយន្ត​ Mercedes កាលពីយប់​ថ្ងៃ​ទី២៧​ ខែ​ សីហា​ ឆ្នាំ​ ២០២៤​ នៅខណ្ឌដង្កោ

KCSM2024-08-30 06-31pm

(ភ្នំពេញ)សមត្ថកិច្ចជំនាញបានតាមប្រម៉ាញ់ឃាតករក្នុងករណី​បេីករថយន្ត​បំបុក​ហេីយ​បាញ់​រះទៅលេី​រថយន្ដ​ Mercedes Sclass នៅ​ខណ្ឌ​ដង្កោ​ កាលពីយប់​ថ្ងៃ​ទី​ ២៧​ សីហា​ ឆ្នាំ​ ២០២៤​ បណ្ដាល​ឲ្យ​នាយនគរបាល​ម្នាក់​ស្លា-ប់​ ជនជាតិ​ចិន​ម្នាក់​រងរបួស​ និង​ជនជាតិ​ចិន​ម្នាក់​ទៀត​ត្រូវ​ក្រុម​ជនល្មើស​ចាប់​យកទៅជាមួយ​ ។ ក្នុងករណីនេះបន្ទាប់ពីក្រុមឧក្រិដ្ឋជនធ្វើសកម្មភាព កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ នាយកដ្ឋាន​ព្រហ្មទណ្ឌ​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ សេុីបអង្កេតស្រាវជ្រាវ​ តាមចាប់​ ជនល្មើស​ជាជនជាតិ​ចិនបាន​ចំនួន​ ២នាក់​ នៅ​ស្រឡៅ​ ខេត្ត​ព្រះវិហារ​ ។ ដោយឡែក​ជនល្មើស​សេសសល់​ បាននាំជនរងគ្រោះ​ រត់​គេចខ្លួន​ ខណៈ​ សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​អោយដឹងថា​ ជនជាតិ​ចិនដែល​ឃាត់ខ្លួន​បានចំនួន​ ២នាក់​ បាន​សារភាពថា​ ពួកខ្លួន​ទេីបចូល​មក​ស្រុកខ្មែរ​នៅ​ខែ​ កក្កដា​ ឆ្នាំ២០២៤នេះទេ​ ដេីម្បី​ទទួលផែនការ​តាម​ចាប់​ជនរងគ្រោះ​ និង​សម្លាប់​មនុស្ស​ដែល​នៅ​ជុំវិញ​ជនរងគ្រោះ​ទាំង​អស់​ តាមផែនការ​ពេល​ធ្វើ​សកម្មភាព​រួចហេីយ​ត្រូវ​គេចខ្លួន​ទៅ​ក្រៅប្រទេស​វិញ​ ដេីម្បី​គេចខ្លួន​ពីការ​ស៊េីបអង្កេត​ ។ ប្រភព​ពី​សមត្ថកិច្ច​បង្ហើប​ទៀតថា​ ករណី​ឃាត-ករស៉ីឈ្នួលមកពីក្រៅ​ប្រទេស​ មាន​ច្រើន​ករណី​ហើយ​ ដែល​ធ្វើ​អោយ​សមត្ថកិច្ច​លំបាក​ក្នុង​ការ​ស្រាវជ្រាវ​ ។

ប្រភព:សមត្ថកិច្ចជំនាញ