បើកបរមិនប្រុងប្រយត្ន័ ! រថយន្តដឹកគ្រាប់ពោត បុ.កជាមួយរថយន្តLexus រងខូចខាតធ្ង.ន់

KCSM2024-08-28 01-30pm

បាត់ដំបង ៖ រថយន្តLexus LM300 មួយគ្រឿងបើកបរល្បឿនលឿន ជ្រុលបុកគ្នាជាមួយរថយន្តសណ្តោងរុឺម៉ក ដឹកគ្រាប់ពោតរបស់ថៃ បណ្តាលឱ្យខូចខាតធ្ងន់ ក្រឡាប់ចាក់គ្រាប់ពោត របួស៣នាក់ កាលពីវេលាម៉ោង១ និង២៥នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិ៥៩ ស្ថិតក្នុងក្រុម១ ភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកLexus LM300 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា GOUDOU88 បើកបរដោយឈ្មោះ តាំង វ៉ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានបើកពីត្បូងទៅជើងល្បឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលបុកគ្នាជាមួយរថយន្តធុនធំ ម៉ាកISUZU ពណ៌ខ្មៅ ពាក់ស្លាកលេខ ប្រទេសថៃ សណ្តោងរុឺម៉ក ដឹកគ្រាប់ពោត បើកបរដោយឈ្មោះ NIWAT RATTANASA ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនជាតិថៃ ដែលបើកពីជើងទៅត្បូងច្រាសទិសគ្នា បណ្តាលឱ្យក្រឡាប់ចាក់គ្រាប់ពោត រថយន្តLexus រងខូចខាតខ្ទេចធ្ងន់ធ្ងរ របួសស្រាល៣នាក់ ចំណែកភាគីខាងរថយន្តធុនធំ អ្នកបើកបរគេចខ្លួនបាត់។

ជនរងគ្រោះរបួស៣នាក់ ឈ្មោះ តាំង វ៉ ភេទប្រុសអាយុ៤២ឆ្នាំ , ឈ្មោះ ស៊ូ វណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ , ឈ្មោះ លឹម វិច្ឆ័យ ភេទប្រុសអាយុ៣១ឆ្នាំ ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្ត សមត្ថកិច្ចធ្វើការវាស់វែង ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ:សង្គមន្តដឹកគ្រាប់ពោត បុ.កជាមួយរថយន្តLexus រងខូចខាតធ្ង.ន់

អត្ថបទ:សង្គម