(UPDATE)ម្នាក់ស្លា.ប់ ម្នាក់របួ-សធ្ង.ន់ ករណីរថយន្តស៊េរីទំនេីប២គ្រឿងបុ.កគ្នានៅខណ្ឌដង្កោ បង្កជាហិ-ង្សាទា-ញកាំ-ភ្លេីងបា.ញ់រះជាច្រេីនគ្រា.ប់

KCSM 2024-08-28 ;10-34am

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត ហ្វត រ៉េនជឺ ក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុករថយន្តស៊េរីទំនេីប Mercedes ជិះគ្នាបីនាក់ ចំពីមុខពេញទំហឹង រួចក៏ទាញកាំភ្លេីងបាញ់រះសំដៅទៅលេីរថយន្ត Mercedes ជាច្រេីនគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ ហើយជាអកុសលបានស្លា.ប់ម្នាក់ ក្រោយបន្ទាប់ពីបញ្ជូនទៅមន្ទីពេទ្យ រីឯម្នាក់ទៀតបានបេីកទ្វារ រថយន្តរត់រួចខ្លួន។

ហេតុការណ៍ដ៏ភ្ញាក់ផ្អេីលនេះ បានកេីតឡេីង នៅវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃ អង្គារ ទី ២៧ ខែសីហា ឆ្នាំ២០២៤ នៅតាម បណ្ដោយផ្លូវ ២០A ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់បេីករថយន្ត ម៉ាក ហ្វត រ៉េនជឺ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BV-5779 បានធ្វេីដំណេីរក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក Mercedes ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-8168 ជិះគ្នាបីនាក់ មានចិនពីរនាក់ ខ្មែរម្នាក់ ដែលកំពុងធ្វេីដំណេីរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ភ្លាមៗភាគីខាងរថយន្ត ហ្វត បានទាញកាំភ្លេីងវែងខ្លី បាញ់រះជាច្រេីនគ្រាប់ មកលេីភាគីខាងរថយន្ត Mercedes បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់២នាក់ តែជាអកុសលបានស្លាប់ជនជាតិខ្មែរម្នាក់ ក្រោយពីបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ចំណែកជនជាតិចិនដែលជិះនៅខាងក្រោយ ត្រូវបានក្រុមជនសង្ស័យក្រៀកអូសចូលរថយន្ដខ្លួន រួចបេីកគេចបាត់ស្រមោល។

តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារនៅខណ្ឌដង្កោ គឺជាមន្រ្តីនគរបាលមួយរូប៕

បន្ទាប់ពីបាញ់ប្រហារ ទៅលេីភាគី ខាងរថយន្ត Mercedes ហេីយ បុរសជាខ្មាន់កាំភ្លេីងខាងលេី ត្រូវបានរថយន្តស៊េរីទំនេីបមួយគ្រឿងទៀត ម៉ាកឡង់គ្រីស័រ មិនចាំស្លាកលេខ បានបេីកមកយករំដោះខ្លួនចេញពីកន្លែងកេីតហេតុ បាត់ស្រមោល ។ ក្រោយពីកេីតហេតុភ្លាមៗសមត្ថកិច្ចមិនស្គាល់អត្តសញ្ញាណជនរងគ្រោះនោះទេ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចចម្រុះបានចុះមកដល់ទីតាំងកន្លែងហេតុ រួចក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងយករថយន្តទាំងពីរទៅរក្សាទុក បណ្ដោះអាសន្ន រងចាំស្រាវជ្រាវរកជនបង្ករយកមកចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ;សង្គម