រថយន្ត FORD បើកបរមិនប្រយត្ន័បុ.កក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ តាមបណ្ដោយផ្លូវជាតិលេខ៥

KCSM2024-08-28 02-02 pm

ភ្នំពេញ៖ រថយន្តហ្វដពណ៌សមួយគ្រឿង រងការខូចខាតខ្ទេចមួយចំហៀងផ្នែកខាងមុខ ក្រោយបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវនៅតាមបណ្ដោយផ្លូវជាតិលេខប្រាំកាលពីវេលាម៉ោង ៩:៣០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខប្រាំ ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើរថយន្ដFord ពណ៌សមួយគ្រឿង ពាក់ស្លាកលេខកម្ពុជា SOVOEOUN ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខប្រាំ ក្នុងទិសដៅពីត្បូងទៅជើង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតមួយកង់ ឯរថយន្តបង្ករងការខូចខាតខ្ទិចមួយកំណាត់មុខ ចំហៀងខាងតៃកុង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចស្ទូចយករថយន្តបង្ករ យកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ត្រយងតូច