Month: December 2023

ជោគជ័យរបស់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលបច្ចេកទេសតាក់តែងឯកសារច្បាប់ និងមូលដ្ឋានគ្រឹះនៃបណ្ដឹង គឺបានឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ក្នុងការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងស៊ីជម្រៅអំពីច្បាប់ និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ពិសេសគឺការកសាងមូលធនមនុស្ស។

Kcsm2023-12-20 08-45pm (ភ្នំពេញ)នៅថ្ងៃទី​១៩ ខែធ្នូ ខែ២០២៣នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាម ដែលបានសិក្សាស្វែងយល់ស៊ីជម្រៅទាក់ទិននឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលនឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងការដោះស្រាយបញ្ហា ផ្អែកលើគោលការណ៍ ច្បាប់ ការធ្វើការងារជាក្រុម និងការឯកភាពគ្នាជារួម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការប្ដេជ្ញាចិត្តស្មោះត្រង់ចំពោះជាតិមាតុភូមិ ជាថ្នូរទៅនឹងការផ្ដល់យុត្តិធម៌ដល់អ្នកដែលបានលះបង់អាយុជីវិតដើម្បីបុព្វហេតុសុខសន្តិភាព ដែលបានជាបុរេលក្ខខណ្ឌសម្រាប់យុវជនជំនាន់ក្រោយប្រែក្លាយខ្លួនជាធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍជាតិ។ ពិធីបិទវគ្គបណ្ដុះបណ្ដាលដល់សិក្ខាកាមទទួលជោគជ័យក្នុងវគ្គបច្ចេកទេសតាក់តែងឯកសារច្បាប់ជំនាន់ទី ១ និងវគ្គមូលដ្ឋានគ្រឹះនៃបណ្ដឹង វគ្គ១ វគ្គ២ វគ្គ៣ និងវគ្គ៤

នាយករដ្ឋមន្រ្តីផ្តល់អនុសាសន៍ ៧ ចំណុចនាឱកាសរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ២០

KCSM2023-12-20 14-04am ភ្នំពេញ៖ នាឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតនៅថ្ងៃទី២០នេះ ដោយភ្ជាប់នូវអនុសាសន៍ជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ នេះចំនួន ៧ ចំណុចផងដែរ។នៅសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត​ បានសម្តែងការអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ដែលជាឱកាសដល់ថ្នាក់ដឹកនាំ ស្ថាប័នសារព័ត៌មាន និពន្ធនាយកមកពីអង្គភាពសារព័ត៌មាននានា បានជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងដោះស្រាយបញ្ហាប្រឈមនាពេលកន្លងមក។ ជាងនេះ វេទិកានេះ នឹងក្លាយជាចក្ខុវិស័យតម្រូវទិសដៅសម្រាប់…

ឃុំខ្លួនគ្រូពេទ្យម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ករណីទិញលក់ដីខ្យល់ប្រមាណ១៥ម៉ឺនដុល្លារ

KCSM2023-12-20 11-44AM ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនអតីតគ្រូពេទ្យរដ្ឋម្នាក់ដាក់ពន្ធនាគារព្រៃសម១ ជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទឆបោក ទិញលក់ដីខ្យល់ នៅខេត្តកោះកុងប្រមាណ១៥ម៉ឺនដុល្លារ។នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲចាប់ខ្លួនរបស់លោកស្រី យី សុខវួច ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីឆ្នាំ២០២១ (ទិញលក់ដីខ្យល់ នៅស្រុកស្រែអំបិល ខេត្តកោះកុង លើទឹកប្រាក់ប្រមាណ១៥…

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផ្តល់គោលការណ៍ ៦ ចំណុចដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ

KCSM2023-12-19 06-19Pm ​ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានផ្តល់អនុសាសនជា គោលការណ៍​ចំនួន ៦ ចំណុចដើម្បីដោះស្រាយបញ្ហាចង្អៀតណែនរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ ស្របពេលដែលចំនួនជនជាប់ឃុំដោយសារការប្រព្រឹត្តិបទល្មើសកាន់តែមានកំណើនច្រើនឡើងផងដែរ។ គោលការណ៍ទាំងនេះ ត្រូវបានថ្លែងដោយ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាតំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផល ការងារប្រឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានពន្ធនាគារនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ…

ក្រុមអតីតសិស្សវិទ្យាល័យឈូក(ហ៊ុនសែនឈូក) បានធ្វើពិធីសំណះសំណាលនិងផ្តល់ការលើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួន១៥រូបនិងលើកទឹកចិត្តដល់សិស្សរៀនពូកែពីលេខ១ដល់លេខ៣ ក្រោមអធិបតីដ៌ខ្ពង់ខ្ពស់ ឯកឧត្តម-នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ…….

Kcsm2023-12-19 05-21pm (កំពត)នៅព្រឹកថ្ងៃទី18.12.2023 វេលាម៉ោង7.00 នាទី ក្រុមអតីតសិស្សវិទ្យាល័យឈូក (ហ៊ុនសែនឈូក) ដែលមានសមាសភាពដូចខាងក្រោម៖– ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកត្តិយសក្រុម– ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត និងជាសមាជិកគណៈកិត្តិយសក្រុម ចំពោះថវិកាដែលផ្តល់ការលើកទឹកចិត្តនេះ រួមមាន÷១.សិស្សនិទ្ទេស15នាក់ ក្នុងម្នាក់ ទទួលបាន ១,០០០,០០០៛( មួយលានរៀល)២.ចំពោះសិស្សនិទ្ទេស A ជីវភាពលំបាកខ្វញខាតចំនួន៣នាក់ ក្នុងម្នាក់៨០០,០០០៛ បន្ថែមទៀត។៣.លោកគ្រួអ្នកគ្រូចូលរួមនិវត្តន៍ ចំនួន៥នាក់…

កីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ នឹងធ្វើឡើងនៅចុងខែធ្នូនេះ

KCSM2023-12-17 01-35pm (ភ្នំពេញ)សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បាន​ចេញ​សេចក្ដីជូន​ដំណឹង​ដល់ ឯកឧត្តម លោកជំទាវ លោក លោក​ស្រី ប្រធានក្លឹបកីឡាអុកចត្រង្គកម្ពុជា និង កីឡាករ កីឡាការនីទាំងអស់ ស្ដីពី ការ​ប្រកួត​កីឡា​អុក​ចត្រង្គកម្ពុជា ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។កាលបរិច្ឆេចមានដូជ​ខាង​ក្រោម៖ ក. ចែកពាក្យ និងទទួលពាក្យ៖ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣ខ.…

គួរអោយខ្លោចចិត្ត! សិស្ស៤នាក់ស្លា.ប់ និង២នាក់ទៀតសង្គ្រោះទាន់ ខណ:ចុះលេងទឹកជ្រុលខ្លួនចូលដល់ទីជ្រៅ

KCSM2023-12-16 09-11pm បាត់ដំបង៖ សិស្សប្រុសស្រីចំនួន៤នាក់បានស្លាប់យ៉ាងសង្វេគ ចំណែក២នាក់ទៀតត្រូវបានអ្នកស្រុកជួយសង្គ្រោះទាន់ក្នុងគ្រាដែលជនរងគ្រោះចុះលេងទឹកអាងមិនប្រយ័ត្នជ្រុលខ្លួនចូលដល់ទីកន្លែងជ្រៅ។ សមត្ថកិច្ចបានញ្ជាក់ថា ករណីគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោងប្រមាណជិត១១:០០នាទីជិតថ្ងៃត្រង់ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចឈើទាល់ភ្លួស ក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ប្រភពដដែលបន្តថា៖ជនរងគ្រោះទាំង៦នាក់ជាសិស្សរៀននៅវិទ្យាល័យត្រែង ក្រោយម៉ោងសម្រាកពីការសិក្សាពួកគេទាំងអស់គ្នាបាននាំគ្នាទៅលែងក្បែរទំនប់ស្តុកទឹកពហុបំណងសេកសករួចក៏នាំគ្នាចុះងូតទឹកលេង ចៃដន្យអាក្រក់គ្រាដែលកំពុងលេងយ៉ាងសប្បាយស្រាប់តែជ្រុលខ្លួនចុះដល់កន្លែងទឹកជ្រៅក៏ផុតជើងដៃហើយស្រែកស្រវាតោងគ្នារហូតដល់លង់លិចចុះក្នុងទឹកបាត់ទាំង៤នាក់តែម្តង។ ចំណែកជនរងគ្រោះចំនួន២នាក់ទៀតត្រូវបានអ្នកភូមិជួយសង្គ្រោះស្ទើរមិនទាន់។ យុវសិស្សជាជនរងគ្រោះឈ្មោះភាព ចំរើន ភេទស្រី អាយុ១៣ឆ្នាំ, ឈ្មោះរ៉ា ចាន់រី ភេទស្រី អាយុ១៣ឆ្នាំ ទាំង២នាក់នៅរស់មានជីវិត មានទីលំនៅក្នុងឃុំត្រែង…

កុំចេះហ៊ាន ! ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក កឹម ជាតិ ធ្លាយរឿងអាស្រូវគៀបស៊ីលុយ១០ម៉ឺនដុល្លារពីក្រុមហ៊ុនលក់ស្រា

KCSM2023-12-16 08-28pm ក្រោយផ្ទុះរឿងអាស្រូវករណីគាបស៊ីលុយចំនួន១០ម៉ឺនដុល្លារពីក្រុមហ៊ុនលក់ស្រាថ្លៃមួយកាលពីពេលថ្មីនេះៗ លោក កឹម ជាតិពេលនេះបានរបូតតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបន្ទាប់ពីព្រះមហាក្សត្រទ្រង់បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោកតាមរយៈព្រះរាជក្រឹត្យនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៣នេះ។ លោក កឹម ជាតិ កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្លាយរឿងអាស្រូវមួយបន្ទាប់ពីមេធាវីតំណាងក្រុមហ៊ុនលក់ស្រា ប្ដឹងទៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក្រោយលោកគាបស៉ីលុយក្រុមហ៊ុន ចំនួន១០ម៉ឺនដុល្លារ និងស្រាថ្លៃៗជាច្រើនដបទៀត។យោងតាមពាក្យបណ្តឹងពីមេធាវីតំណាងក្រុមហ៊ុនបានបញ្ជាក់ថា កាល ពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានក្រុមប្រតិបត្តិការ របស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មួយក្រុម ដឹកនាំដោយ ឯកឧត្តម កឹម ជាតិ អនុរដ្ឋលិខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិ ការបានចូលមកក្នុងទីតាំង…

ឌួង​ ហ្សូរីដា​ ឈ្នះ​ពាន​រង្វាន់​ Outstanding​ CEO​ Award​ 2023​

KCSM2023-12-16 01-29pm សិល្បៈជាតិ៖ នាពេលថ្មីៗនេះ ពិធីការិនីឌួង ហ្សូរីដា បានលើកពានជាអគ្គនាយិការច្នើម ប្រចាំឆ្នាំ២០២៣ (Outstanding CEO Award 2023) ពី CEO Master Club។ឌួង ហ្សូរីដា បានឱ្យដឹងថា ពាន Outstanding CEO Award 2023នេះគេផ្ដោតលើអគ្គនាយក ឬអគ្គនាយិការដ៍ច្នើមប្រចាំឆ្នាំ ហើយខាង CEO Master Club ​គឺ​មានគណៈកម្មាការវាយតម្លៃច្បាស់លាស់ពោលគឺទាល់តែក្រុមហ៊ុនមានស្ដង់ដាគ្រប់គ្រាន់ទើបអាចប្រលងយកពានមួយនេះបាន។ ហ្សូរីដា…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០

kcsm2023-12-16 12-22pm (ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោក ម៉ាសាយូគិ ហ្យូដូ (Masayuki Hyodo) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Sumitomo Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ…