អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិចិនម្នាក់ករណីសម្តែងធ្វើជាត្រូវគេចាប់ជំរិតនៅកម្ពុជាដើម្បីជំរិតទារប្រាក់ឪពុកម្ដាយនៅចិន
KCSM2023-12-31 03-42pm ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានទទួលពាក្យបណ្តឹងអន្តរាគមន៍តាមរយៈប្រពន្ធទូរស័ព្ទ GDI Hotline ពីជនជាតិចិនដែលត្រូវជាឪពុក ថាកូនប្រុសត្រូវបានក្រុមចាប់ជំរិតបោកបញ្ឆោតឲ្យធ្វើដំណើរមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ហើយបង្ខំឲ្យធ្វើលិខិតខ្ចីប្រាក់ ដើម្បីជំរិតទារប្រាក់ពីសាច់ញាតិជនរងគ្រោះ ចំនួន ២,៣៤៤,០០០(លុយចិន) ប្រហែល ៣៣ម៉ឺនដុល្លាអាមេរិក។ក្រោយពីបានទទូលពាក្យបណ្ដឹងរួចអគ្គនាយកដ្ឋាននអន្តោប្រេសន៍បានស្វែងរកឃើញកូនប្រុសរបស់ជនជាតិចិននោះ នៅវេលាម៉ោង ១៥ និង០០នាទីរសៀល នាថ្ងៃដដែល នៅសណ្ឋាគារបាលី ស្ថិតនៅបន្ទប់៣៣៧ នៃសណ្ឋាគារ Bali Hotel ភូមិទ្រុងមាន់…