KCSM2023-12-26 10-36am

កណ្តាល៖ នៅទីបំផុតសមត្ថកិច្ចបានឈានទៅឃាត់ខ្លួនបុរសជនសង្ស័យទាក់ទងករណីយកក្រ-មារឹ-តកស-ម្លាប់នារី រងគ្រោះជាសង្សារក្នុងផ្ទះសំណាក់មួយកន្លែងក្នុងស្រុកពញាឮ ខេត្តកណ្តាល បានហើយកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៣។
ស្រ្តីរងគ្រោះឈ្មោះ ប្រាក់ ពៅ ភេទ ស្រី អាយុ ៥៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់គ្រឿងសំណង់ មានទីលំនៅ
ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា ករណីឃា-តក-ម្មនេះកើតឡើងពីភ្លើងប្រច័ណ្ឌបន្ទាប់ពីស្រ្តីរងគ្រោះបានបង្ហាញរូបថតក្នុងទូរស័ព្ទដែលខ្លួនបានថតជាមួយបុរសដទៃពេលច្រៀងខារ៉ាអូខេ។ ដោយហេតុខឹងនឹងទង្វើរបស់ជនរងគ្រោះ បុរសជនសង្ស័យក៏បានទះទូរស័ព្ទពីដៃជនរងគ្រោះក៏ជ្រុលចំមាត់ តែជនរងគ្រោះនៅតែឌឺដងដាក់ជនសង្ស័យដោយបង្ហាញរូបភាពដែលខ្លួនទៅរួមដំណេកជាមួយប្រុសផ្សេងទៀត ទើបបង្កឱ្យជនសង្ស័យ ខឹងធ្វើសកម្មភាពយកក្រមារឹ-តកស-ម្លាប់ជនរងគ្រោះតែម្តង។
ផ្អែកតាមរបាយការណ៍ដដែលបានបន្ថែមថា បន្ទាប់ពីធ្វើសកម្មភាពស-ម្លាប់រួច ជនសង្ស័យក៏ប្រមូលយកខ្សែដៃផ្លាទីន និងជញ្ជៀនមាស ពីខ្លួនជនរងគ្រោះគេចខ្លួនទៅបាត់។
លុះព្រឹកឡើងថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ មេការនៅផ្ទះសំណាក់ បានដើរពិនិត្យនិងសំអាតតាមបន្ទប់ក៏ប្រទះឃើញស-ពជនរងគ្រោះ រួចបានរាយការណ៍ទៅប្រាប់នគរបាលប៉ុស្តិ៍។
ក្រោយទទួលបានបណ្តឹង គណៈកម្មាធិការចម្រុះពិនិត្យយ៉ាងម៉ត់ចត់លើសាកសព រួចសន្និដ្ឋានថា ជាករណីឃា-ត កម្ម។
លុះដល់ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៣ កម្លាំងផ្នែកជំនាញ បានសហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត និង កម្លាំងនគរបាលស្រុក ខ្សាច់កណ្តាល បានស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណជនសង្ស័យឈ្មោះ ហៃ ហួត ភេទ ប្រុស អាយុ ៥៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល យកមកសាកសួរ នៅអធិការរដ្ឋាននគរបាលស្រុកពញាឮ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា មូលហេតុដែលខ្លួនយកក្រ-មារឹ-តកជនរងគ្រោះស-ម្លាប់ ដោយសាររូបខ្លួនខឹងនិងប្រច័ណ្ឌទៅលើជនរងគ្រោះ ដែលបានបង្ហាញរូបភាពក្នុងទូរសព្ទ័ថតស្និទ្ធស្នាល ច្រៀងខារ៉ាអូខេ ជាមួយប្រុសផ្សេង។
បច្ចុប្បន្ន ជនសង្ស័យ កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖កណ្តាល

