KCSM2023-12-31 03-42pm

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានទទួលពាក្យបណ្តឹងអន្តរាគមន៍តាមរយៈប្រពន្ធទូរស័ព្ទ GDI Hotline ពីជនជាតិចិនដែលត្រូវជាឪពុក ថាកូនប្រុសត្រូវបានក្រុមចាប់ជំរិតបោកបញ្ឆោតឲ្យធ្វើដំណើរមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ហើយបង្ខំឲ្យធ្វើលិខិតខ្ចីប្រាក់ ដើម្បីជំរិតទារប្រាក់ពីសាច់ញាតិជនរងគ្រោះ ចំនួន ២,៣៤៤,០០០(លុយចិន) ប្រហែល ៣៣ម៉ឺនដុល្លាអាមេរិក។
ក្រោយពីបានទទូលពាក្យបណ្ដឹងរួចអគ្គនាយកដ្ឋាននអន្តោប្រេសន៍បានស្វែងរកឃើញកូនប្រុសរបស់ជនជាតិចិននោះ នៅវេលាម៉ោង ១៥ និង០០នាទីរសៀល នាថ្ងៃដដែល នៅសណ្ឋាគារបាលី ស្ថិតនៅបន្ទប់៣៣៧ នៃសណ្ឋាគារ Bali Hotel ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានពិនិត្យឃើញថាសង្ស័យ សម្ដែង ដោយបានប្រទះឃេីញមានបង់រុំរបួសប្រឡាក់ពណ៌ក្រហម បន្ទាប់មកបានអញ្ជើញជនរងគ្រោះ មកធ្វើការសាកសួរបន្ត នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្រោយពីធ្វើការសាកសួរ កូនប្រុសជនជាតិចិននោះសារភាពថា ខ្លួនមិនបានត្រូវបានគេបោកបញ្ឆោតនោះទេ គឺកូនប្រុសជនជាតិចិននោះ បានថតរូបសម្តែងធ្វើទារុណកម្ម ក្នុងរូបភាពចង់ជំរិតទារប្រាក់ពីឪពុកម្តាយនៅប្រទេសចិន ដូចនេះមិនមានពាក់ព័ន្ធករណីជំរិតទារប្រាក់នោះទេ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមអំពាវនាវដល់ជនបរទេសទាំងអស់កុំឲ្យមានការយល់ច្រលំថា ព្រះរាជាណាចក្រកម្ពុជាជាគោលដៅក្នុងការរត់ពន្ធមនុស្ស ឬចាប់ជំរិត និងសូមកុំយកព្រះរាជាណាច្រកម្ពុជាធ្វើជាទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសដោយលួចលាក់ ឬអំពើណាមួយដែលធ្វើឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់កម្ពុជា លើ ឆាកអន្តរជាតិ៕

ព័ត៌មានសង្គម