KCSM 2023-12-27 08-14pm

សៀមរាប ៖ តូបលក់ដូរចំនួន៤ និងផ្ទះមួយល្វែង ត្រូវបានអគ្គិភ័យឆាបឆេះ រងខូចខាត ស្លាប់មនុស្ស៣នាក់ ក្នុងនោះស្ត្រីម្នាក់ មានផ្ទៃពោះ និងក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ ដោយផ្តើមចេញពីផ្ទុះធុងហ្គាស បង្កឱ្យផ្អើលផ្អើល អាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំណុចតូបលក់ដូរមុខផ្សារក្រោម (ផ្សារចាស់) ស្ថិតនៅ ក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
តាមអាជ្ញាធរ សមត្ថកិច្ច បានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីផ្ទុះធុងហ្គាស ឆាបឆេះរាល បណ្តាលឱ្យឆេះតូបលក់ដូរអស់ចំនួន៤តូប ផ្ទះ១ល្វែង ត្រូវបានឆេះទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ ។ ម្ចាស់ផ្ទះ តូប មានឈ្មោះ លី ដារី ភេទស្រី អាយុ៣២ ឆ្នាំ មុខរបរលក់ដូរ ចំណុចកើតហេតុ។
ហេតុការណ៍ខាងលើ បណ្តាលឱ្យមនុស្សចំនួន៣នាក់ បានស្លាប់ក្នុងភ្នក់ភ្លើង ៖ ទី១ ឈ្មោះ វ៉ឹក ឡាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ និងកូន២ខែក្នុងផ្ទៃ រស់នៅផ្ទះកើតហេតុ ។ ទី២ ឈ្មោះ ង៉ិក ឌី ភេទប្រុស អាយុ៤ឆ្នាំ រស់នៅផ្ទះកើតហេតុ ។
ក្នុងប្រត្តិការខាងលើ សមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង រថយន្តស្នងការខេត្តចំនួន០៣ គ្រឿង , រថយន្តអាជ្ញាធរអប្សរាចំនួន០២គ្រឿង ,រថយន្តបុរីទេសចរណ៍ចំនួន ០១គ្រឿង ចេញទៅអន្តរាគមន៍ ប្រេីប្រាស់ទឹកអស់ចំនួន៦រថយន្ត ទើបភ្លើងរលត់ទៅវិញនៅវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃដដែល៕
អត្ថបទ៖ តាតុងសែនជ័យ
