Kcsm2023-12-19 05-21pm

(កំពត)នៅព្រឹកថ្ងៃទី18.12.2023 វេលាម៉ោង7.00 នាទី ក្រុមអតីតសិស្សវិទ្យាល័យឈូក (ហ៊ុនសែនឈូក) ដែលមានសមាសភាពដូចខាងក្រោម៖
– ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកត្តិយសក្រុម
– ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត និងជាសមាជិកគណៈកិត្តិយសក្រុម
- លោក បេន សុភីម៉ា អភិបាលរងនៃគណ:អភិបាលស្រុកឈូក ជាប្រធានក្រុម
– ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជាសមាជិក សមាជិកាក្រុមអតីតសិស្សវិទ្យាល័យឈូក (ហ៊ុនសែនឈូក) ជាច្រើនរូបទៀត
ចំពោះថវិកាដែលផ្តល់ការលើកទឹកចិត្តនេះ រួមមាន÷
១.សិស្សនិទ្ទេស15នាក់ ក្នុងម្នាក់ ទទួលបាន ១,០០០,០០០៛( មួយលានរៀល)
២.ចំពោះសិស្សនិទ្ទេស A ជីវភាពលំបាកខ្វញខាតចំនួន៣នាក់ ក្នុងម្នាក់៨០០,០០០៛ បន្ថែមទៀត។
៣.លោកគ្រួអ្នកគ្រូចូលរួមនិវត្តន៍ ចំនួន៥នាក់ ម្នាក់ ជូនថវិកា ២០០,០០០៛
៤.សិស្សពូកែពីលេខ១ដល់លេខ៣ ចំនួន ១៦២នាក់ គឺលេខ១ទទួលបានថវិកា៤០,០០០៛ លេខ២ទទួលបានថវិកា៣០,០០០៛ និងលេខ៣ទទួលបានថវិកា២០,០០០៛ ។
៥.ជូនលោកគ្រូអ្នកគ្រូ ដែលបានជួយបង្រៀនបំប៉នមុនប្រឡងចំនួន៦៨០,០០០៛។
ក្នុងនោះដែរឯកឧត្តម-នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិក្រសួងមហាផ្ទៃ បានមានប្រសាសន៍សំណេះសំណាលផ្តាំផ្ញើលើកទឹកចិត្តទៅដល់សិស្សានុសិស្ស អោយខិតខំរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ដើម្បីបំរើសង្គមជាតិរបស់យើង ។
សូមបញ្ចាក់ថា៖ ក្រុមអតីតសិស្សវិទ្យាល័យឈូក (ហ៊ុនសែនឈូក) គឺជាក្រុមមួយប្រមូលផ្តុំអតីតសិស្សធ្លាប់រៀននៅវិទ្យាល័យឈូកនិងវិទ្យាល័យហ៊ុនសែនឈូក គ្រប់ជំនាន់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលលើការងារសង្គមកិច្ច និងការងារអប់រំ។ បច្ចុប្បន្នក្រុមនេះ បំពេញបេសកកម្មការងារក្នុងអាណត្តិទី២ ដែលមួយអាណត្តិមា នរយៈពេល៣ឆ្នាំ ដោយអាណត្តិទី១មានលោក អ៊ុច ចាន់ណារ័ត្ន ជាប្រធានក្រុម បច្ចុប្បន្នមានលោក បេន សុភីម៉ា ជាប្រធានក្រុម។
ជាទីបញ្ចប់ក្នុងកម្មវិធីនេះ គណ:អធិបតីនិងថ្នាក់ដឹកនាំសិស្សរួមជំនាន់ព្រមទាំងសិស្សនិន្ទេសA ថតរូបជំុគ្នាទុកជាអនុស្សារីយ៍ផងដែរ។








