KCSM2023-12-16 01-29pm

សិល្បៈជាតិ៖ នាពេលថ្មីៗនេះ ពិធីការិនីឌួង ហ្សូរីដា បានលើកពានជាអគ្គនាយិការច្នើម ប្រចាំឆ្នាំ២០២៣ (Outstanding CEO Award 2023) ពី CEO Master Club។
ឌួង ហ្សូរីដា បានឱ្យដឹងថា ពាន Outstanding CEO Award 2023នេះគេផ្ដោតលើអគ្គនាយក ឬអគ្គនាយិការដ៍ច្នើមប្រចាំឆ្នាំ ហើយខាង CEO Master Club គឺមានគណៈកម្មាការវាយតម្លៃច្បាស់លាស់ពោលគឺទាល់តែក្រុមហ៊ុនមានស្ដង់ដាគ្រប់គ្រាន់ទើបអាចប្រលងយកពានមួយនេះបាន។

ហ្សូរីដា បន្ថែមថា កាលពីឆ្នាំ២០១៨ អ្នកនាងបានបញ្ចប់ការសិក្សារទាំង១៣វគ្គ ពី CEO Master Club ហើយពានមួយនេះជាលើកទី១សម្រាប់ក្រុមហ៊ុនអ្នកនាងដែលទទួលបាន ព្រោះទាល់តែយើងមានសម្ថភាព ហើយក្រុមហ៊ុនសមស្របតាមស្ដង់ដាក្នុងនាមជាសហគ្រិនទើបមេប្រយោគផ្ដល់ឲ្យយើងបានឈ្នះពានមួយនេះបាន។
ហ្សូរី បន្តលើកឡើងថា នៅឆ្នាំ២០១៦ អ្នកនាងមានក្រុមហ៊ុនតែ២ទេគឺ Cambodia Super Model និងដាណាម៉ា កាត់ដេរតែប៉ុន្មានឆ្នាំចុងក្រោយនេះយើងបានពង្រីកក្រុមហ៊ុនជាបន្ដបន្ទាប់ ហើយពាននេះបើយើងរកស៊ីខាតកក៏គេមិនឲ្យឈ្នះពានដែរ ។

អ្នកនាងបន្តថា ក្នុងនាមជាសហគ្រិនម្នាក់ ពានមួយនេះជាកតិ្តយសមួយសម្រាប់រូបអ្នកនាងជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ព្រោះពានហ្នឹងមិនមែនអ្នកណាចង់បានត្រូវតែបាននោះទេ គឺមានក្រុមហ៊ុនដល់ទៅ១០០ដែលចូលរួមប្រកួតតែពាន Outstanding CEO Award 2023 ឆ្នាំនេះទទួលបានតែ១០នាក់ទេ ហើយក្នុងនោះគឺមាននាងម្នាក់ដែរ។នាងថាក្រោយទទួលបានពានមួយនេះហើយក្រុមហ៊ុននាងក៍អាចវិនិយោគជាមួយក្រុមហ៊ុនបរទេសបានដែរ ព្រោះអ្នករកស៊ីធំៗគេត្រូវការក្រុមហ៊ុនស្ដង់ដា មានការបង់ពន្ធត្រឹមត្រូវ និងទទួលស្គាល់ពីរដ្ឋាភិបាល ដូចជាការទទួលបានពានមួយនេះដែរ។

សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៣ នេះឌួង ហ្សូរីដា មានក្រុមហ៊ុនដូចជារៀបចំក្រុមម៉ូដែល(Agency) ហាងកាត់ដេដាណាម៉ា,Mudhita Tranding Co.Ltd ជាក្រុមហ៊ុននាំចូលគ្រឿងសម្អាងនិងផលិតគ្រឿងសម្អាងខ្លួនឯង, ហាងTube Caffee និងហាង Caf’e Amazon ផងដែរ។ ហ្សូរីដា ថា សម្រាប់ឆ្នាំ២០២៤ នេះដោយសារតែពិភពលោកប្រឈមវិបត្តិសេដ្ឋកិច្ចជាសាកល ហេតុនេះនាងផ្អាកម្រោងពង្រីកអាជីវកម្ម គឺធ្វើយ៉ាង ណាទប់លំនឹងក្រុមហ៊ុនឲ្យដំណើរការធម្មតា និងមិនចំណាយអត់ប្រយោជន៍ទៅលើអ្វីដែលមិនចាំបាច់នោះទេ និយាយទៅមិនចាយវាយផ្ដែសផ្ដាសនោះទេគឺមិនធ្វើអ្វីដែលល្អតែមុខឡើយ តែពង្រឹងទៅលើការផលិតនិងនាំចូលផលិតផលដែលមានគុណភាព។ហ្សូរីដា អះអាងថាក្រៅពីពានOutstanding Ceo Award 2023 នេះក្រុមហ៊ុននាងធ្លាប់ទទួលបានពាននៅក្រៅស្រុក៥ទៅ៦ដងមកហើយ ៕
ប្រភព សង្គម

