ខឹងជំពាក់លុយមិនសង ឌឺទៀត ម្ចាស់បំណុលទាញកាំ-បិតប៉័ងតោកា-ប់កូនបំណុលរបួ-សធ្ង-ន់
KCSM2023-09-27 09-11am ភ្នំពេញ៖ ផ្ដើមចេញពីរឿងរ៉ាវម្ចាស់បំណុលទៅទារប្រាក់កូនបំណុលមិនបាន ក៏បង្កទៅជាអំពើហិង្សាលើកូនបំណុលរហូតចូលដេកពេទ្យ ចំណែកម្ចាស់បំណុលជាប់ទោស។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៧:៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៥៧ ផ្លូវ៣៥១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ផាន់ មករា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។ ឯជនសង្ស័យឈ្មោះ ភឿន ច័ន្ទ ភេទប្រុស អាយុ២៣ឆ្នាំ…