KCSM2023-09-27 09-11am

ភ្នំពេញ៖ ផ្ដើមចេញពីរឿងរ៉ាវម្ចាស់បំណុលទៅទារប្រាក់កូនបំណុលមិនបាន ក៏បង្កទៅជាអំពើហិង្សាលើកូនបំណុលរហូតចូលដេកពេទ្យ ចំណែកម្ចាស់បំណុលជាប់ទោស។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៧:៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៥៧ ផ្លូវ៣៥១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ផាន់ មករា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។ ឯជនសង្ស័យឈ្មោះ ភឿន ច័ន្ទ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជួបជនរងគ្រោះ(កូនបំណុល) ដើម្បីទារប្រាក់ជំពាក់ចំនួន ៧៥០០ដុល្លារ ពេលនោះជនរងគ្រោះឆ្លើយថា អត់មានប្រាក់សងទេ ចង់ធ្វើអីធ្វើទៅ ហើយក៏ទាស់សម្តីគ្នា ស្រាប់តែជនសង្ស័យ (ម្ចាស់បំណុល) យកកាំបិតប៉័ងតោកាប់ជនរងគ្រោះ(កូនបំណុល) ចំក្បាល និងជាច្រើនកន្លែងទៀត រួចសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សាកសួរអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ៕

ប្រភព សង្គម