KCSM 2023-09-25 02-41pm

ព្រៃវែង ៖ ករណីក្រឡាប់រថយន្តសាំយ៉ុង លិចចូលទឹកប្រឡាយ ខណៈដែលដឹកបងប្អូនប្រជាពលរដ្ឋវិលមកពីចូលរួមពិធីមង្គលការ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បណ្តាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់ស្រាល៦នាក់ នេះបើតាមរបាយការណ៍របស់អាជ្ញាធរ សមត្ថកិច្ច ។
ករណីខាងលើបង្កឡើងដោយ រថយន្ដម៉ាកសាំយ៉ុង ព៌ណទឹកប្រាក់ ពាក់ស្លាកលខ ភ្នំពេញ 2AB-1194 បើកបរដោយឈ្មោះ យ៉ង់ យ៉ន ភេទប្រុស អាយុ៣៩ឆ្នាំ រសនៅភូមិក្ដីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បានដឹកបងប្អូនប្រជាពលរដ្ឋចំនួន៩នាក់ ប្រុស១នាក់ ស្រី៨នាក់ វិលត្រឡប់មកពីចូលរួមពិធីមង្គលការ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង គោលបំណងឆ្ពោះទៅផ្ទះ ដោយបើកតាមផ្លូវខាងលើ ពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោង បួងចង្កូតជ្រុល ក្រឡាប់ចូលប្រឡាយ លិចចូលក្នុងទឹកបណ្តាលឲ្យស្លាប់៤នាក់ របួស៦នាក់ ។

អ្នកបាត់បងជីវិតទី១ ឈ្មោះ ហាយ រតនា ភេទស្រី អាយុ៣៥ ឆ្នាំ រស់នៅភូមិក្ដីដូង ឃុំរោងដំរី ស្រុកបាភ្នំ(ស្លាប់) ។ ទី២ ឈ្មោះ លាង ស្រីណាក់ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិក្ដីដូង ឃុំរោងដំរី ស្រុកបាភ្នំ(ស្លាប់)។ ទី៣ ឈ្មោះ សៀត សាម៉ៃ ភេទស្រី
អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយខ្នី ឃុំរោងដំរី ស្រុកបាភ្នំ (ស្លាប់) ។ ទី៤ ឈ្មោះ ម៉ើល អ៉ី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិទីតាង៉ើយ ឃុំរោងដំរី ស្រុកបាភ្នំ(ស្លាប់)។

ចំណែកអ្នករងរបួស ៦នាក់ ៖ ទី១ យ៉ង់ យ៉ន ភេទប្រុស អាយុ៣៩ឆ្នាំ ជាអ្នកបើកបររថយន្ត រស់នៅភូមិក្ដីដូង ឃុំរោងដំរី ស្រុកបាភ្នំ របួសស្រាល ។ ទី២ ឈ្មោះ មាន យ៉េត ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិ ក្ដីដូង ឃុំរោងដំរី ស្រុកបាភ្នំ(របួសស្រាល) ។ ទី៣ ឈ្មោះ រឹម ព្រង ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយខ្នី ឃុំរោងដំរី ស្រុកបាភ្នំ(របួសស្រាល) ។ ទី៤ ឈ្មោះ នី ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិស្វាយខ្នី ឃុំរោងដំរី ស្រុកបាភ្នំ (របួសស្រាល) ។ ទី៥ នី ស្រីស ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយខ្នី ឃុំរោងដំរី ស្រុកបាភ្នំ(របួសស្រាល) ។ ទី៦ ឈ្មោះ មាស មឿន ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុក បាភ្នំ(របួសស្រាល)៕

ប្រភព SM01