KCSM 2023-09-25 11-48am

ក្រចេះ ៖ ក្មេងស្ទាវទំនើង ចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចតាមឃាត់ខ្លួនបានភ្លាមៗ នាំទៅអប់រំ បន្ទាប់ពីជិះម៉ូតូបង្ហោះលេងតាមដងផ្លូវសាធារណៈ កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រុមក្មេងទំនើងមានគ្នា៣នាក់ ដែលបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះយ៉ាងអនាធិបតេយ្យ​ធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ​ក្នុងស្រុកស្នួល ដោយមិនចាំយូរ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាមៗ ។
ក្មេងទំនើងទាំង៣នាក់នោះត្រូវបានឃាត់នាំទៅអធិការដ្ឋាននគរបាលស្រុក ធ្វើការអប់រំណែនាំ និងធ្វេីកិច្ចសន្យាប្រគល់ឱ្យអាណាព្យាបាលយកទៅអប់រំណែនាំបន្ត ៕

អត្ថបទ៖តាតុង សែនជ័យ