KCSM 2023-09-25 10-54am


(ភ្នំពេញ)កាលពីព្រឹកថ្ងៃទី២៤.០៩.២០២៣ វេលាម៉ោង ១០.០០នាទី អ្នកនាង សុង រត្ន័មុនីនិច អាសយដ្ឋានភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានធ្វើលិខិតពឹងពាក់មកដល់អង្គភាពkcsm tv news និងអង្គភាពចំនួន៤ទៀតដើម្បីចុះផ្សាយនិងធ្វើបទសម្ភាសន៍ ក្នុងករណីដែលលោក សុង ឆវន្ត័ ជាព្រះរា ជអាជ្ញារង ជាអ្នកសំរេច ក្នុងក្នុងសំនុំរឿងព្រហ្មទណ័លេខ ៧៨០ចុះថ្ងៃទី០៩ខែកុម្ភះឆ្នាំ ២០២៣ តាមដីការសំរេចលេខ ៥៣៣ អ.យ.ថ ចុះថ្ងៃទី២៥.ឧសភា.ឆ្នាំ២០២៣ ក្នុងករណីឆរបោក ប្រព្រឹត្តដោយលោក ចន្ទ សុីដែន មន្រ្តីសុរិយោដី ខណ្ឌឬស្សីកែវ ករណីរត់ការប្លង់ដី៣ប្លង់ ក្នុង១ប្លង់៣០០០$ សរុបទឹកប្រាក់៩០០០$ ក្នុងកំឡុងឆ្នាំ២០២២ .០១.១៤ ដោយសន្យារត់ការពី៣ខែទៅ៨ខែ បើរត់ការមិនបាននឹងសងប្រាក់ចំនួន៩០០០$ត្រលប់មកអោយម្ចាស់ដើមវិញ ។


តែអ្នកនាងដើមបន្តឹងតែងតែរង់ចាំលោក ចន្ទ័ សុីដែន រហូតជាង១ឆ្នាំ លោកសុីដែន ព្យាយាមគេចវេសមិនព្រមទទួលខុសត្រូវទាល់តែសោះ ទោះបីអ្នកនាងព្យាយាមសំរបសំរួលយកត្រឺមពាក់កណ្តាលស្មើទឹកប្រាក់៤៥០០$យ៉ាងណាក្តីក៏លោក ចន្ទ័ សុីដែន មិនព្រមទទួល ។ទើបដល់ថ្ងៃទី១៤.មករា ២០២២……អ្នកនាង សុង រត្ន័មុន្នីនិច បានសំរេចចិត្តដាក់ពាក្យប្តឹងមកសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក.កែ ចំរើន……ជាមេធាវីការពារក្តី ។ លោកព្រះរាជអាជ្ញាកោះសាកសួរតែ២ដងប៉ុណ្ណោះ ស្រាប់តែលើកទី៣ ចេញលិខិតជូនដំណឹងដោយព្រះរាជអាជ្ញារង សុង ឆវន្ត័ ដោយរតំកល់សំនុំរឿងទុក មិនដោះស្រាយអោយភាគីទាំង២នាក់ជួបគ្មាដើម្បីដោះស្រាយ ។ សូមស្ដាប់ការបកស្រាយរបស់អ្នកនាង សុង រត្ន័មុន្នីនិច ដូចតទៅ.
ជាចុងបញ្ចប់អ្នកនាង សុង រត្ន័មុន្មីនិច បានសំណូមពរដល់ក្រសួងយុត្តិធម៌មេត្តាជួយរកយុត្តិធម៌អោយនាងខ្ញុំបាទផងទាន ។
ហើយអង្គភាពយើងរង់ចាំការបំភ្លឺពីលោក ចន្ទ័ សុីដែន រាល់ម៉ោងធ្វើការ ។ សូមអរគុណ








មើលវីដេអូរខាងក្រោម