Kcsm2023-09-24 04-03pm

ក្រសួងយុត្តិធម៌ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់រយៈពេលមួយថ្ងៃ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសង្គមស៊ីវីលផងដែរ ស្តីពី “ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា”។
សិក្ខាសាលាពិគ្រោះយោបល់នេះ ប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨ ព្រឹក នៅសហសាលមរតកតេជោនៃអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
