សង្ស័យជម្លោះក្នុងវង់ផឹកស៊ីនៅក្រុងតាខ្មៅ ខេត្តកណ្តាល បាញ់៨គ្រាប់, កម្លាំងនគរបាល តាមស្រាវជ្រាវស្វែងរកជនបង្ក

0 0
Read Time:1 Minute, 42 Second

(កណ្ដាល)៖ សង្ស័យមានជម្លោះក្នុងវង់ផឹកស៊ីមួយបានកើតឡើងនៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ រហូតមានការផ្ទុះអាវុធ៨គ្រាប់ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយហេតុការណ៍កើតឡើងភ្លាម លោកឧត្តមសេរីទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាកម្លាំងអន្តរាគមន៍ និងកម្លាំងនគរបាលមូលដ្ឋានចុះទៅដល់ទីតាំងភ្លាមៗតែម្ដង ដើម្បីធ្វើការស្រាវជ្រាវ និងឈានដល់ការស្វែងរកចាប់ខ្លួនជនបង្ក។ បើយោងតាមកម្លាំងនគរបាលជំនាញកំពុងតែស្វែងរកចាប់មុខសញ្ញា ដោយកំពុងវិភាគតាមរយៈវីដេអូ ដែលថតបាន ហើយជនសង្ស័យក៏ត្រូវបានស្គាល់មុខផងដែរ។
«រឿងរ៉ាវទាំងនេះមិនទាន់ដឹងច្បាស់ហេតុថា ឈ្លោះគ្នាអំពីអ្វីនោះឡើយ តែគ្រាន់តែដឹងថា ទាំងភាគីជនរងគ្រោះ ទាំងភាគីជនសង្ស័យ សុទ្ធតែជាជើងខ្លាំងដូចគ្នា ផឹកស៊ីមានជម្លោះ ម្នាក់មានកាំភ្លើងបាញ់ផ្អើលជាការគំរាមដល់ភាគី១ទៀត ក៏ប៉ុន្តែមិនមានរបួសនរណាម្នាក់ឡើយ»។ នៅពេលនេះ សមត្ថកិច្ចបានដឹងមុខសញ្ញា ហើយក៏កំពុងតែប្រមូលភស្តុតាង និងសាកសួរសាក្សីព្រមទាំងធ្វើការងារម៉ត់ចត់លើរឿងនេះ ដើម្បីឈានទៅដល់ការចាប់ខ្លួនជនបង្ក យកទៅផ្ដន្ទាទោសតាមច្បាប់៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *