បុរសម្នាក់រងរបួសធ្ងន់ក្រោយរថយន្តកុងតឺន័របើកកិនម៉ូតូអូសជាង២០ម៉ែត្រ

0 0
Read Time:2 Minute, 19 Second

ភ្នំពេញ ៖ អ្នកបើកបរម៉ូតូបានរងរបួសធ្ងន់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍នៅអំឡុងពេលបើកបរបញ្ជ្រាសទិសគ្នា ស្រាប់តែម៉ូតូគេចរថយន្តមួយគ្រឿង ក៏ចូលទៅគន្លងរថយន្តកុងទីន័រមួយទៀត បណ្ដាលឲ្យម៉ូតូស្ថិតនៅក្រោមរថយន្ដកុងទីន័រ អូសចម្ងាយប្រមាណជា២០ម៉ែត្រ។​
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់បើកម៉ូតូម៉ាក Yamah fz មួយគ្រឿង ពាក់ស្លាកលេខព្រៃវែង 1S-2291 ធ្វើដំណើរតាមបណ្ដាលផ្លូវជាតិលេខ 4 ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏គេចជាមួយរថយន្តព្រោះ មួយគ្រឿងមិនចាំស្លាកលេខ ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា មកចូលក្រោមរថយន្តកុងតឺន័រមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ ដោយក្បាលពាក់ស្លាកលេខភ្នំពេញ 3F-8914 ឯកន្ទុយពាក់ស្លាកលេខភ្នំពេញ 4A-4693 បណ្ដាលឲ្យរថយន្តកុងតឺន័រកិនអូសម៉ូតូជាប់ក្រោមរថយន្តជាង 20 ម៉ែត្រ រួចរ៉េចង្កូតធ្លាក់ទៅប្រឡាយខាងស្ដាំដៃ ឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមមន្ទីរពេទ្យ។ ឯអ្នកបររថយន្តកុងតឺន័រក្រោយពីបើកិនម៉ូតូអូសជាង 20 ម៉ែត្របណ្ដាលអោយមានអ្នករងរបួស រួចក៏បានបើកទ្វាររថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ករណីនេះកើតឡើងកាលពីវេលាម៉ោង 11:30 នាទីយប់ ថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2022 ក្នុងសង្កាត់កន្ទោក ខ័ណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញ នរគរបាលចរាចរណ៍ផ្លូវគោកខណ្ឌដំបូល បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការរបស់វែងរួចនាំយកម៉ូតូនិងរថយន្តយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *