បុរសម្នាក់ប្រើប្រាស់ហិង្សាលើអ្នកសារព័ត៌មាន ក្នុងករណីបើករថយន្តបុកគូទរថយន្ដគេពីក្រោយ

0 0
Read Time:2 Minute, 11 Second

ភ្នំពេញ៖ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញនារីម្នាក់ បើករថយន្ត ម៉ាក់ Toyota Rush ពណ៌សមួយគ្រឿង ពាក់ស្លាលេខភ្នំពេញ 2BH-8167 ធ្វើដំណើរតាមបណ្ដោយផ្លូវ 2004 ក្នុងទសដៅពីលិចទៅកើត លុះមកដល់ចំណុចស្តុបណូគា ក៏ឈប់ចាំស្តុកពណ៌ក្រហម ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក Ford ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BB-8523 ធ្វើដំណើរស្របទិសគ្នាមកបុកពីក្រោយពេញទំហឹង បណ្ដាលរថយន្តទាំងពីរគ្រឿងរងការខូចខាត។
ជុំវិញករណីនេះ ក៏មានអ្នកសារព័ត៌មាន បានចុះទៅយកព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍នោះ ស្រាប់តែបុរសជាអ្នកបើកបររថយន្តបង្កហេតុខាងលើ បានប្រើពាក្យសម្ដីប្រមាថកាតទាន បែបអសុរោះ មកលើក្រុមអ្នកសារព័ត៌មាន ព្រមទាំងប្រើប្រាស់អំពើហិង្សា ដោយចាប់ច្របាច់ក ទះមុខបោកទូរសព្ទ និងប្រតាយប្រតប់រហូតដល់ដាច់អាវភ្លៀង។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 10:30 នាទីយប់ថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2022 ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុក៏មានវត្តមាន របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួល ឱ្យភាគីរថយន្តទាំងពីរ ដោយភាគីរថយន្ត ford ranger ព្រមចេញថ្លៃសងការខូចខាតទៅភាគីរថយន្ត Toyita Rush ដើម្បីបញ្ចប់រឿងនិងកន្លែងកើតហេតុ។ ហើយសមត្ថកិច្ចបានសម្របសម្រួលឲ្យភាគីអ្នកសារព័ត៌មាន ជាមួយបុរសបង្កហេតុខាងលើ ដោយបុរសបង្ករហេតុព្រមសងជំងឺចិត្ត ទៅជនរងគ្រោះចំនួន 300 ដុល្លារ ដើម្បីបញ្ចប់រឿងកុំឲ្យវែងឆ្ងាយ។

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *