ច្បាប់ស្ដីពីចរាចរណ៍«ថ្មី»ព្រាងរួចហើយ សម្ដេច ស ខេង សរសើរក្រុមការងារប្រជុំ២២ដងដើម្បីតាក់តែងច្បាប់នេះ
KCSM2022-11-25 01-08pm

0 0
Read Time:5 Minute, 32 Second

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានក្រុមការងារតាក់តែងច្បាប់ ដែលបានដឹកនាំក្រុមការងារអន្តរក្រសួង រៀបចំកិច្ចប្រជុំជាច្រើនលើកច្រើនសារ ពោលគឺរហូតដល់ទៅ២២ដង ដើម្បីប្រមូលមតិយោល់ និងធាតុចូលសំខាន់ៗ រហូតឈានទៅសម្រេចបានសេចក្ដីព្រាងច្បាប់ក្នុងកម្រិតបឋម នៃដំណើរការបង្កើតច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ។

នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យឆ្លង សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក (ថ្មី) ដោយមានការចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ជាសមាជិកក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថាច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឆ្លងកាត់ដំណាក់កាលនៃការអនុវត្តជាបន្តបន្ទាត់ទៅតាមបរិបទនៃការប្រែប្រួលខាងសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា និងបានឆ្លងកាត់ការធ្វើវិសោធនកម្មជាច្រើនលើក។ សម្ដេចបន្ថែមថា ដោយសារការសិក្សាបានរកឃើញថាច្បាប់កំពុងអនុវត្តជាធរមាននេះ មានមាត្រាត្រូវធ្វើវិសោធនកម្មច្រើន សម្ដេចបានស្នើប្រមុខរាជរដ្ឋាភិបាលព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី។

ឯកឧត្តម តូច ចាន់កុសល បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំថា ក្នុងចំណោមខ្លឹមសារសំខាន់ៗនោះ សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ ក៏ចែងអំពីការកំណត់ប្រភេទបទល្មើសចរាចរណ៍ច្បាស់លាស់ ដើម្បីឱ្យការអនុវត្តវត្តច្បាប់មានភាពប្រសើរឡើងដែរ។ ឯកឧត្តមបន្តថា ក្រុមការងារតាក់តែងច្បាប់ បានបើកកិច្ចប្រជុំចំនួន២២លើក រហូតឈានទៅបង្កើតបាននូវសេចក្ដីព្រាងច្បាប់ថ្មីនាពេលនេះ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ឯកឧត្តម តូច ចាន់កុសល ស្ដីអំពីខ្លឹមសារសំខាន់ៗនៃសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោករួចមក សម្ដេចក្រឡាហោម ស ខេង និងសមាជិកនៃកិច្ចប្រជុំ ក៏បានបន្តផ្លាស់ប្ដូរមតិយោបល់គ្នាលើខ្លឹមសារនីមួយៗនៃសេចក្ដីព្រាងច្បាប់នេះ ជាពិសេសខ្លឹមសារដែលត្រូវបានកែសម្រួលខុសពីមាត្រាចំនួន៤៨នៃច្បាប់ដែលកំពុងនៅជាធរមាននៅឡើយ។ នេះបើតាមខ្លឹមសារបង្ហោះផ្សាយលើផេកសម្ដេចក្រឡាហោម ស ខេង៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *