ករណីផ្ទុះអាវុធ នៅហាងខារ៉ាអូខេ ដែលមានផ្លាកយីហោ ៦៨ សមត្ថកិច្ចឃាត់ខ្លួននារីជនជាតិវៀតណាមចំនួន ១១នាក់មកសាកសួរ នៅក្រុងបាវិត
KCSM 2022-11-24 01-55pm

0 0
Read Time:3 Minute, 21 Second

ខេត្តស្វាយរៀង ៖ មានករណីផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចនៅចំណុចហាងខារ៉ាអូខេ ដែលមានផ្លាកយីហោ ៦៨ នៅ ក្រុងបាវិត សមត្ថកិច្ចឈានដល់ការឃាត់ខ្លួននារីជាជនជាតិវៀតណាមសង្ស័យចំនួន ១១នាក់មកសាកសួរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅហាងខារ៉ាអូខេ ដែលមានផ្លាកយីហោ ៦៨ ដែលមានទីតាំងនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថានារីសង្ស័យមាន ៖
១-ឈ្មោះ ឡូ ធីថាវ អាយុ ២៧ឆ្នាំ
២-ឈ្មោះ ឡ ធីងិន អាយុ ២៦ឆ្នាំ
៣-ឈ្មោះ ឡូ ធីង៉ា អាយុ ១៧ឆ្នាំ
៤-ឈ្មោះ វ៉ាង ធីយួ អាយុ ១៧ឆ្នាំ
៥-ឈ្មោះ បៀវ ធីវិន អាយុ ១៥ឆ្នាំ
៦-ឈ្មោះ ដ ធីហៀប អាយុ ១៧ឆ្នាំ
៧-ឈ្មោះ ឡុក ធីថាម អាយុ ១៧ឆ្នាំ
៨-ឈ្មោះ ឡុង ធីហាយ អាយុ ២៤ឆ្នាំ
៩-ឈ្មោះ ឡេ ធីមី អាយុ ១៦ឆ្នាំ
១០-ឈ្មោះ លឿន ធីថាវ អាយុ ២៥ឆ្នាំ
១១-ឈ្មោះ ឡូ ធីទៀប អាយុ ១៦ឆ្នាំ ។

ប្រភពបន្តថាតាមទទួលបានព័ត៌មានថា មានករណីផ្ទុះអាវុធបង្កឡើងដោយជនជាតិវៀតណាម ០១ក្រុម ជិះរថយន្ត ០១គ្រឿង ម៉ាកព្រូសពណ៌ប្រផេះស្លាកលេខភ្នំពេញ 2BL.2934 ។

សមត្ថកិច្ចនគរបាលក៏បានចុះដល់កន្លែងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុក៏បានរកឃើញសំបកគ្រាប់ អាវុធវែងចំនួន ០៧គ្រាប់ សំបកអាវុធខ្លីចំនួន ០១គ្រាប់ និងស្លាកលេខរថយន្ត ភ្នំពេញ 2BH.0217នៅកន្លែងកើតហេតុ ។

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *