សឹងតែមិនជឿ ! សពបុរសម្នាក់លិចទូកនៅក្រោមស្ពានស្ទឹងសែនបាត់ខ្លួន សមត្ថកិច្ចរកឃើញហើយ

0 0
Read Time:2 Minute, 13 Second

KCSM2022-11-15 07-56am

កំពង់ធំ ៖ សពបុរសម្នាក់ ក្នុងករណីលិចទូកស្មាច់ជ័រ គ្រាដែលនាំគ្នា៣នាក់ជិះទៅស្ទូចត្រី និងផឹកសុី កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រោម និងកើតស្ពានស្ទឹងសែនចំងាយ៥០ម៉ែត្រ ចំណុចភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មកដល់វេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ច ពលរដ្ឋ ព្រះសង្ឃ រកឃើញហើយ ផុសចេញពីទឹក ចំណុចក្រោមស្ពានតែម្តង ។
សពជនរងគ្រោះ មានឈ្មោះ ខេង ហ្វីលីពីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងបិទស្កុតម៉ូតូ មានទីលំនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា ក្រោយពីលិចទូកស្មាច់ជ័រ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជនរងគ្រោះ២នាក់ ត្រូវបានសង្គ្រោះ ចំណែកជនរងគ្រោះឈ្មោះ ខេង ហ្វីលីពីន លង់លិចបាត់ក្នុងទឹក ហើយភ្លាមៗត្រូវបានសមត្ថកិច្ច ពលរដ្ឋរាវរក រហូតមកដល់វេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីពលរដ្ឋ ក្រុមគ្រួសារ បែបន់តាមជំនឿសាសនា គ្រាន់តែព្រះសង្ឃបណ្តែតកន្ទោងស្លឹកចែក ប៉ើងដល់ចំណុចក្រោមស្ពាន ស្រាប់តែសពជនរងគ្រោះ ផុសអណ្តែតធ្លោចេញពីទឹក ចំងាយពីកន្លែងលិចត្រឹមតែ៥០ម៉ែត្រ ធ្វើឲ្យពលរដ្ឋ រកសឹងតែមិនជឿ ។

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *