យុវជន២នាក់ឆក់ទូរស័ព្ទដៃនារីម្នាក់បានសម្រេច គេចមិនផុតពីសមត្ថកិច្ចខណ្ឌ៧មករា

យុវជន២នាក់ឆក់ទូរស័ព្ទដៃនារីម្នាក់បានសម្រេច គេចមិនផុតពីសមត្ថកិច្ចខណ្ឌ៧មករា

0 0
Read Time:3 Minute, 6 Second

ក្រោយកើតហេតុ ភ្លាមនោះកម្លាំងជំនាញ ការិយាល័យធ្វេីការប្រដេញឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំណុចផ្លូវប៉ាស្ទ័រ (ក្រោយសាលាអនុវត្ត) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នឹងបន្តប្រដេញឃាត់បានជនសង្ស័យបានចំនួន០២នាក់ទៀត នៅចំណុចសួនច្បារវត្តបុទុមវត្តី ខណ្ឌដូនពេញ ។
ជនសង្ស័យទាំង៤នាក់រួមមាន៖ ១៖ ឈ្មោះ ឆៃ ហេងឡាយ ហៅ ហេង សុងទី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកបេីកនឹងជាជនដៃដល់) ២៖ ឈ្មោះ សុខ សុវណ្ណរដ្ឋា អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកជិះពីក្រោយជនដៃដល់) ៣៖ ឈ្មោះ អូន សុខហ៊ួរ អាយុ១៧ឆ្នាំ មុខរបរលក់ផ្លែឈេី (ជាអ្នកបិទគូទនឹងបានធាក់ជនរងគ្រោះបណ្តាលឲ្យដួល) ៤៖ ឈ្មោះ យ៉ាត រ៉ាយុទ្ធ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកបិទគូទ)។ ព្រមទាំងដកហូតមាន ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1KO-9481 (របស់ជនសង្ស័យ), ម៉ូតូហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាក លេខ ភ្នំពេញ 1IP-8649 (របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ក អាយហ្វូន ពណ៌ខៀវ ចំនួន១គ្រឿង (ជារបស់ជនរងគ្រោះ) ទូរស័ព្ទដៃនេះកម្លាំងជំនាញបានប្រគល់ទៅឲ្យនារីជាជនរងគ្រោះវិញ។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេី បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តរតាមនីតិវិធី៕

អត្ថបទ៖ ចតុមុខ

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *