ពានិជ្ជកម្មកម្ពុជា ម៉ាឡេសុី រយះពេល៣ត្រីមាស មានកំនើនកើនឡើង ៤៨៧ លានដុល្លា

0 0
Read Time:4 Minute, 30 Second

kcsm2023-10-31 03-49pm

ភ្នំពេញៈ ម៉ាឡេស៊ីបាន​រំកិល​ពី​លេខ ១៧ មក​លេខ ១៤ ក្នុងនាម​ជា​ប្រទេស​មាន​ទំនាក់​ទំ​​នង​ពាណិជ្ជកម្ម​ធំ​ជាមួយ​កម្ពុជា ដោយ​ក្នុង​រយៈពេល ​៩ ​ខែ​ដើមឆ្នាំ​ ២០២៣ សម្រេចបាន​ទឹក​​ប្រាក់​ជិត ៤៨៧ ​លាន​ដុល្លារ កើនឡើង ៧​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​។​

​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​របស់ GDCE ឱ្យដឹងថា គិតពី​ខែមករា​-​កញ្ញា ឆ្នាំ​ ២០២៣ ការនាំចេញ​-​ចូល​ទំនិញ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី មាន​ទឹកប្រាក់​សរុប ៤៨៦,៥៩ ​លាន​ដុល្លារ កើន ៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ក្នុង​ចំនួន​ខាងលើ​គឺ​ទំនិញ​ម៉ាឡេស៊ី​នាំមក​ប្រទេស​កម្ពុជា ចំនួន ៤១៤,៥៤ ​លាន​ដុល្លារ កើន ១០,១​ ភាគរយ និង​កម្ពុជា​នាំទៅ​ម៉ាឡេស៊ី​ចំនួន ៧២,០៤​ លាន​ដុល្លារ ធ្លាក់ចុះ ៧,៨​ ភាគរយ​។
អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៥ ខែតុលា​ថា ក្នុងនាម​ជា​ប្រ​ទេស​មាន​ប្រជាជន​ច្រើន សេដ្ឋ​កិច្ច​ធំ និង​មាន​រោងចក្រ​ច្រើន​ គឺ​ម៉ាឡេស៊ី​នាំ​ទំនិញ​ជាច្រើន​មក​កម្ពុជា​ដែល​ទំនិញ​ទាំងនោះ​មួយចំនួន​សម្រាប់​បំពេញ​តម្រូវ​ការប្រើប្រាស់​ក្នុងប្រទេស និង​មួយចំនួនទៀត​ជា​វត្ថុធាតុដើម ឬ​គ្រឿងផ្សំ​សម្រាប់​កែច្នៃ​ទៅជា​ផលិតផល​សម្រេច​ ដើម្បី​កម្ពុជា​នាំ​ចេញទៅ​លក់​បន្ត​នៅ​ទីផ្សារ​អន្តរជាតិ​។​

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *