ពិតជាស្មានមិនដល់!រថយន្តពាក់ស្លាកលេខខេមរភូមិន្ទបុកគ្នានៅខណ្ឌច្បារអំពៅធ្លាយគ្រឿងញៀន២០០គីឡូក្រាម

KCSM 2022-11-15 05-57pm ភ្នំពេញ ៖ កាលពីយប់ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តចំនួន ២គ្រឿងស្ថិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពេលអាជ្ញាធរចុះទៅវាស់វែង និងធ្វើកំណត់ហេតុ អាជ្ញាធរពុំឃើញមានជនរងគ្រោះឡើយ តែផ្ទុយទៅវិញអាជ្ញាធរបានឆែកឃើញគ្រឿងញៀនចំនួន ២០០គីឡូក្រាមក្នុងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រឿងញៀនចំនួន២០០គីឡូក្រាមនោះ គឺអាជ្ញាធរបានប្រទះឃើញក្នុងរថយន្តស្លាកលេខខេមរភូមិន្ទ២-១៤១៥។ខណៈជនសង្ស័យដែលជិះរថយន្តខេមរភូមិន្ទលួចដឹកគ្រឿងញៀននោះបានរត់គេចបាត់ស្រមោល។

Read More

ខឹងប្រពន្ធបើករថយន្តឡិចសុីសRX330លឿនជ្រុលទូបុករថយន្តPrius វិលទៅផ្ទប់បង្គោលភ្លើង

KCSM2022-11-15 11-05am ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីខឹងប្រពន្ធ ឡើងបើករថយន្តទាំងអារម្មណ៍មួរហ្មង លឿនជ្រុលទៅបុករថយន្ត Priusបើកដោយស្ត្រីម្នាក់ ត្រង់ផ្លូវបំបែកជាបួន វិលមួយជុំទៅផ្ទប់នឹងបង្គោលភ្លើង រងខូចខាតធ្ងន់ទាំង២គ្រឿង ។

Read More

សឹងតែមិនជឿ ! សពបុរសម្នាក់លិចទូកនៅក្រោមស្ពានស្ទឹងសែនបាត់ខ្លួន សមត្ថកិច្ចរកឃើញហើយ

KCSM2022-11-15 07-56am កំពង់ធំ ៖ សពបុរសម្នាក់ ក្នុងករណីលិចទូកស្មាច់ជ័រ គ្រាដែលនាំគ្នា៣នាក់ជិះទៅស្ទូចត្រី និងផឹកសុី កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រោម និងកើតស្ពានស្ទឹងសែនចំងាយ៥០ម៉ែត្រ ចំណុចភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មកដល់វេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ច ពលរដ្ឋ ព្រះសង្ឃ រកឃើញហើយ ផុសចេញពីទឹក

Read More

ស្រ្តីម្នាក់ទៅមើលទឹកស្រែ ត្រូវជនសង្ស័យវាយសម្លា.ប់ យកទ្រព្យសម្បត្តិ

KCSM 2022-11-14 01-51pm ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ បានប្រាប់ក្រុមគ្រួសារថាទៅមើលទឹកស្រែ បាត់យូរពេកក្រុមគ្រួសារទៅតាមហៅ ស្រាប់តែប្រទះឃើញ ដេកស្លាប់ នៅក្នុងទឹកមាត់ស្រះទឹក វាលស្រែមានស្លាកស្នាម ដាច់រហែកខោអាវ ទាំងក្នុងទាំងក្រៅ បាត់អស់គ្រឿងអល័ង្កកា និងលុយនៅជាប់តាមខ្លួន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវាលស្រែក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ស្ត្រីរងគ្រោះមានឈ្មោះ

Read More

ក្រោយបញ្ចប់ប្រជំុអាស៊ានន ព្រះចៅស៊ុលតង់និងព្រះបុត្រា បន្តបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា

KCSM2022-11-14 11-50pm ភ្នំពេញ )ក្រោយបញ្ចប់ព្រះរាជភារកិច្ចយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដឹកនាំដោយសម្ដេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសព្រុយណេ អមដោយព្រះបុត្រា គណៈប្រតិភូ បានបន្តយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនេះ តបតាមការយាងពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម

Read More

សម្ដេចតេជោ៖«គេថាខ្ញុំចាស់ ប៉ុន្តែយើងធ្វើការពីម៉ោង៦ព្រឹកដល់ម៉ោង១យប់»

KCSM 2022-11-13 05-45pm «គេថាខ្ញុំចាស់ ប៉ុន្តែយើងធ្វើការក្នុងម្សិលមិញ ចាប់ពីម៉ោង៦ព្រឹកភ្ញាក់ រហូតដល់ម៉ោង១យប់» នេះជាប្រយោគដំបូងដែលសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពេលធ្វើសន្និសីទកាសែត ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

Read More

ម៉ាលីកា កូនស្រីមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី ត្រូវបានជ្រេីសរេីសឱ្យចូលរួមជាមន្ត្រីសម្របសម្រួលក្រុមប្រតិភូអាស៊ាន

KCSM 2022-11-13 12-05pm ម៉ាលីកា តែងឧស្សាហ៍ព្យាយាមក្នុងការសិក្សា​រហូតបញ្ចប់ថ្នាក់ទី១២​ និងទទួលបានអាហារូបករណ៍ពីស.ស.យ.ក ដើម្បីបន្តការសិក្សានៅ RUPP និង​ IFL។ សព្វថ្ងៃ នាងជានិស្សិតឆ្នាំទី ៣។ លោក​ ថុន​ ស៊ូខុន​ ត្រូវជាឪពុករបស់ម៉ាលីកា​ គឺជាជនជាតិដេីមភាគតិចឡាវរស់នៅក្នុងស្រុកវ៉ឺនសៃ​ ខេត្តរតនគិរី​ លោកគឺជាក្មេងកំព្រាឳពុក​ រស់នៅជាមួយម្ដាយមេម៉ាយម្នាក់​ តែលោកខិតខំពុះពារក្នុងដំណេីរជីវិតរហូតជោគជ័យបានធ្វេីការជាមន្រ្តីឧទ្យានុរក្ស​ពេញសិទ្ធិ​ នៃមន្ទីរបរិស្ថានខេត្តរតនគិរី​ និងបានរៀបការ​ ហេីយទទួលបានចំណងដៃកូន​៤នាក់​

Read More

សម្ដេចតេជោ ​នឹង ​ជួប​ប្រធានាធិបតី​អាមេរិក ​ខណៈដែលកម្ពុជា​ត្រូវ​ដឹកនាំ​របៀបវារៈ៦ចំណុចសំខាន់ៗ
KCSM 2022-11-12 06-05pm

សម្ដេច​តេជោ ហ៊ុន សែន ក្នុងនាម​ប្រធានដឹកនាំប្រជុំកំពូលអាស៊ាន នឹងត្រូវ​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក នាយករដ្ឋមន្ត្រីជប៉ុន និង​មេដឹកនាំ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត តាម​របៀបវារៈចំនួន ៦ ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃនេះ។ កិច្ចប្រជុំសំខាន់ៗទាំង៦នោះរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន

Read More

ឡាវរ៉ូវ មកដល់ហើយ តើប្រមុខការទូតរុស្ស៊ីនិងអ៊ុយក្រែន អាចអង្គុយលើតុចរចានៅភ្នំពេញដែរទេ?

KCSM 2022-11-12 01-43pm ភ្នំពេញ÷ឯកឧត្តម ស៊ែរហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី អញ្ជើញមកដល់ព្រះលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅក្រកម្ពុជា។ នេះជាលើកទី២ហើយក្នុងឆ្នាំ២០២២នេះ ដែលរដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានអញ្ជើញមកប្រជុំអាស៊ាននៅកម្ពុជា ដោយលើកទី១គឺជាវត្តមានមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសរុស្ស៊ី។ ការមកដល់របស់ឯកឧត្តមប្រមុខការទូតរុស្ស៊ី គឺប្រមាណ១ម៉ោងប៉ុណ្ណោះក្រោយការមកដល់របស់ប្រធានាធិបតីអាមេរិក។អ្នកតាមដានកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ កំពុងរង់ចាំមើលថាក្រៅចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាមួយអាស៊ានហើយនោះ តើរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនឹងជំនួបទ្វេភាគីមួយឥស្សរជនបរទេសរូបណាទៀត

Read More

ការអញ្ជើញមកដល់របស់ ឯកឧត្តម អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ
ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។

KCSM 2022-11-11 04-48pm ភ្នំពេញ÷ឯកឧត្តម អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាពតាមជើងយន្តហោះពិសេសស PG 933 នៅវេលាម៉ោង ២ ៤៥ នាទី ដោយមានការទទួលបដិសណ្ឋាកិច្ចស្វាគមន៌យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ុច បូរិទ្ធ ប្រតិភូអមនាយករដ្ឋមន្រ្តី

Read More

គួរអោយរន្ធត់ ! បុរសម្នាក់វាយប្រពន្ធឲ្យរងរបួសធ្ងន់ រួចអា.រកសម្លា.ប់កូនប្រុស ហើយអារកសម្លា.ប់ខ្លួនឯងតែមិនស្លា.ប់

kcsm 2022-11-11 03-01pm ស្ទឹងត្រែង ៖ បុរសដៃឆៅ ប្រព្រឹត្តអំពើហឹង្សា វាយប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់ រួចចាប់កូនប្រុសអាយុទើប៧ឆ្នាំឡើងទៅលើផ្ទះ យកកាំបិតផ្គាក់អារកផ្តាច់ជីវិតកូនប្រុស ហើយអារកប៉ុនប៉ងសម្លាប់ខ្លួនឯងជាក្រោយ តែមិនស្លាប់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិតនៅភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

Read More