ជីវិ.តថ្លៃ ! ជាប់ក្រោមគំនរអគារ ២ថ្ងៃ ក្មេងប្រុសអាយុ ៦ឆ្នាំ នៅមានជីវិតរស់នៅ ក្រោយរញ្ជួយដីនៅឥណ្ឌូនេស៊ី

KCSM 2022-11-24 05-48pm (អន្តរជាតិ) ក្រុមអ្នកជួយសង្រ្គោះក្នុងប្រទេស ឥណ្ឌូនេស៊ី បានយកក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ ចេញពីគំនរបាក់បែកនៃផ្ទះដែលដួលរលំក្នុងហេតុការណ៍រញ្ជួយដីស្ថិតនៅទីក្រុង Cianjur ភាគខាងលិច កោះជ្វា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NHK នាថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២២។គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារភាគខាងលិច ខេត្ត

Read More

ករណីផ្ទុះអាវុធ នៅហាងខារ៉ាអូខេ ដែលមានផ្លាកយីហោ ៦៨ សមត្ថកិច្ចឃាត់ខ្លួននារីជនជាតិវៀតណាមចំនួន ១១នាក់មកសាកសួរ នៅក្រុងបាវិត
KCSM 2022-11-24 01-55pm

ខេត្តស្វាយរៀង ៖ មានករណីផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចនៅចំណុចហាងខារ៉ាអូខេ ដែលមានផ្លាកយីហោ ៦៨ នៅ ក្រុងបាវិត សមត្ថកិច្ចឈានដល់ការឃាត់ខ្លួននារីជាជនជាតិវៀតណាមសង្ស័យចំនួន ១១នាក់មកសាកសួរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅហាងខារ៉ាអូខេ ដែលមានផ្លាកយីហោ ៦៨ ដែលមានទីតាំងនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថានារីសង្ស័យមាន ៖១-ឈ្មោះ ឡូ

Read More

ឯកឧត្តម សាយ សំអាល់ អញ្ជើញផ្សព្វផ្សាយទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ដែលអ្នកជំនាញបានសិក្សានិងស្រាវជ្រាវចងក្រង

KCSM 2022-11-24 01-38pm ភ្នំពេញ ​៖​ ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ដែលអ្នកជំនាញបានសិក្សានិងស្រាវជ្រាវចងក្រងត្រូវបានផ្សព្វផ្សាយជូនដល់ស្ថាប័នអង្គភាពពាក់ព័ន្ធនានាក្នុងគោលបំណងដើម្បីជម្រាបជូនពីទិន្នន័យលម្អិតនៃការប្រើប្រាស់ដីនៅកម្ពុជា និងប្រមូលនូវធាតុចូលបន្ថែមដើម្បីធ្វើឱ្យទិន្នន័យដែលប្រមូលបានកាន់តែមានភាពត្រឹមត្រូវកាន់តែខ្លាំង និងបម្រើផលប្រយោជន៍ដល់កម្ពុជាក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីរបស់ខ្លួន។ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងសិក្ខាសាលាមួយដែលបានរៀបចំនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការទី៣ របស់ ព្រឹទ្ធសភានិងរដ្ឋសភា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ នេះគឺបានសិក្សាលម្អិតពីផ្ទៃដីទាំងអស់របស់កម្ពុជាដោយចែកចេញជា ២១ ប្រភេទដូចជាផ្ទៃដីដំណាំស្រូវ ដំណាំកៅស៊ូ ដំណាំស្វាយចន្ទី

Read More

រថយន្តធុនធំ បើកបុករះរបងថ្ម បង្គោលភ្លើង និងតូបកាត់សក់ទាំងកណ្តាលយប់

KCSM 2022-11-23 03-59pm ត្បូងឃ្មុំ៖ រថយន្តវ៉េអង បើកយ៉ាងលឿនទៅបុករះរបងថ្ម បង្គោលភ្លើង និងតូបកាត់សក់ទាំងកណ្តាលយប់ បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។តាមប្រភពព័ត៌មានការនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង១១.៤០នាទីយប់ ស្ថិតនៅតាមផ្លូវជាតិលេខ៧ ចំណុចមុខផ្ទះសំណាក់ផ្សារសួង២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៤-១៤៥ គេឃើញមានរថយន្តវ៉េអង ពណ៌ស ពាក់ស្លាកលេខ

Read More

ក្រុមហ៊ុនភីអិនធី របស់ឈ្មួញ ឡេង ប្ញទ្ធី បំពានកាប់ឈើក្នុងតំបន់ព្រៃឡង់ ស្រុករវៀងទាំងយប់ទាំងថ្ងៃជិតរលាយហិនហោចអស់ហើយសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់

KCSM 2022-11-23 12-09pm (ព្រះវិហារ)តាមប្រភពពីប្រជាពលរដ្ឋក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនភីអិនធី (PNT Co.,Ltd) របស់មេឈ្មួញ ឡេង ប្ញទ្ធី បានដាក់ពង្រាយកម្លាំងកម្មករជាច្រើនក្រុមឲ្យធ្វើសកម្មភាពកាប់ឈើនៅក្នុងតំបន់ស្នូលនៃព្រឡង់ក្នុងស្រុករវៀង យ៉ាងរាលដាលដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក ពឹង ទ្រីដា​ ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក សុង ច័ន្ធសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ព្រមទាំងលោក គីម

Read More

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ដាក់ចេញអនុសាសន៍សំខាន់ៗ ៧ចំណុច ដើម្បីបន្តពង្រឹង និងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

KCSM 2022-11-23 11-50am (ភ្នំពេញ)៖ ជាមួយនឹងការអបអរសាទរចំពោះលទ្ធផល នៃវេទិកាជាតិអេកូទេសចរណ៍លើកទី៣ និងសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការបន្តអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់វិស័យទេសចរណ៍ទាំងមូល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវអនុសាសន៍ណែនាំបន្ថែមចំនួន ៧ចំណុច ដល់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សំដៅធ្វើយ៉ាងណា អនុវត្តឱ្យទទួលបានជោគជ័យ ដើម្បីបន្តពង្រឹង និងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍

Read More

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តរេចង្កូតបុកបង្កាន់​​ដៃ​សុវត្តិភាព​ទ្រូងកណ្តាលពុះចែកផ្លូវ​ល្បឿន​លឿ​ន​ ចន្លោះគីឡូម៉ែត្រ ៥២-៥៣ ត្រង់ចំណុចភូមិត្រពាំ​ងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច…

KCSM 2022-11-22 09-21pm តាមការបញ្ជាក់ពី​លោកវរសេនីយ៍ទោ​ ពៅ​ នឿន​ អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​ ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍​ ថា​គ្រោះថ្នាក់​ខាងលេី​បណ្ដាលមកពីកត្ដាឆ្វេសប្រហែ​ស​ និងបែកកង់​ រថយន្ត​បេីកលឿន​ធ្វើ​អោយការទប់លំនឹងមិនជាប់បាត់ម្ចាស់ការ​តែ​ម្ដងសំណាងល្អមិនគ្រោះថ្នាក់មនុស្ស​ បច្ចុប្បន្ន​រថយន្ត​បានយកមករក្សាទុកនៅក្រុម​ហ៊ុ​នផ្លូវល្បឿនលឿននៅK26 ស្រុកសំរោងទង ដើ​ម្បីដោះស្រាយ សំ​ណងការខូចខាតជូនក្រុមហ៊ុន​ ។

Read More

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

KCSM 2022-11-22 09-11pm (ភ្នំពេញ )ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជា-ណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចប្រធាន ដែលបានចំណាយពេលវេលាដ៏មមាញឹកក្នុងឱកាសនៃមហាសន្និបាតអាយប៉ាលើកទី៤៣ ទទួលជួបគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ា

Read More

ពិតជាអស្ចារ្យមែន ! ក្រុមហ៊ុន RF3World Cambodia បានធ្វើដំណើរកំសាន្តទៅចូលរួមអបអរសាទរ Thank you Rf3World Vietnam នៅប្រទេសវៀតណាម ។

Kcsm 2022-11-20 09-19am ភ្នំពេញ) នៅព្រឹកថ្ងៃទី២០.១១.២០២២ វេលាម៉ោង ៥.០០ នាទី ក្រុមហ៊ុនRf3World Cambodia បានធ្វើប្រូម៉ូសិនពិសេសដល់សមាជិករបស់ខ្លួនដល់អ្នកដែលបានកសាងដំណែងចាប់ពី Executive រហូតដល់ Diamond manager ទើបក្រុមហ៊ុនបានអញ្ជើញធ្វើដំណើរកំសាន្តទៅចូលរួមអបអរសាទរ Thank You Rf3World Vietnam នៅប្រទេសវៀតណាម ៣ថ្ងៃ ២យប់ ដែលដឹកនាំដោយលោកអគ្គនាយក វណ្ណ

Read More

ចាប់បើកដំណើរការហើយនៅទីតាំងសៃវៀនជល់មាន់ប្រភេទខ្នាតយក្ស លំដាប់វីអាយភី ក្នុងខណ្ឌចំការមន…

KCSM 2022-11-19 05-18pm ភ្នំពេញ)ចាប់បើកដំណើរការហើយនៅថ្ងៃទី 18 ខែវិច្ឆិកាឆ្នាំ 2022 នៅទីតាំងសៃវៀនជល់មាន់ប្រភេទខ្នាតយក្ស លំដាប់វីអាយភី ក្នុងខណ្ឌចំការមន៕តាមប្រភពប្រជាពលរដ្ឋរស់នៅក្នុងទឹកដីសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនក្រោមការគ្រប់គ្រងរបស់លោកអភិបាលខណ្ឌ និង អធិការខណ្ឌចំការមន នៅរសៀលម្សិលមិញថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2022 បានរាយការណ៍និង ពឹងពាក់ ថតរូបភាពមកអង្គភាពសារព័ត៍មានដើម្បីឲ្យអង្គភាពសារព័ត៌មានយើងចុះផ្សាយនិងសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងទឹកដីខណ្ឌចំការមន ដើម្បីអោយអាជ្ញាធរនិងសមត្ថកិច្ចក្នុងខណ្ឌចំកាមន នីង ធ្វើការចុះសិក្សាស្រាវជ្រាវនីងបង្ក្រាបនៅទីតាំងសៃវៀនជល់មាន់ប្រភេទខ្នាតយក្សលំដាប់វីអាយភី។

Read More

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជូន​ស្មៀន​សង្កាត់​តា​ខ្មៅ ទៅ​តុលាការ​ហើយ រឿង​ស៊ីដាច់​លុយ​ប្រជាជន​ក្រីក្រ​ជាង​៦០​លាន​រៀល

KCSM 2022-11-19 05.04pm កណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ កម្លាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់ ACU បាន​បញ្ជូន​ខ្លួន​ស្មៀន​សង្កាត់​តា​ខ្មៅ លោក សុខ សុ​ផា ទៅ​តុលាការ​ខេត្តកណ្តាល​ហើយ ពាក់ព័ន្ធ​រឿង​ស៊ីដាច់​លុយ​របស់​ប្រជាជន​ក្រីក្រ​ជាង​៦០​លាន​រៀល​។ បន្ទាប់​ពី​បញ្ជូន​ស្មៀន​សង្កាត់​តា​ខ្មៅ​រូប​នោះ​មក ត្រូវ​បាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល ធ្វើការ​សាកសួរ និង​សម្រេច​ធ្វើការ​ចោទប្រកាន់​ពី​បទ «​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​»

Read More

ឆក់ទូរស័ព្ទបានសម្រេចហើយ ឆាតឌឺម្ចាស់ទៀត «ស្រីៗថ្ងៃក្រោយកុំទុកទូរស័ព្ទប្រហែស»

KCSM 2022-11-19 11-20am ភ្នំពេញ ៖ ចោរឌឺម្ចាស់ពេកហើយ ! ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ពងទឹក ខណ្ឌដង្កោ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវព្រៃស ក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីស្ត្រីម្នាក់ កំពុងធ្វើដំណើរតាមម៉ូតូ កាលពីវេលាម៉ោង៥និង៣៨នាទីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា

Read More

តុលាការ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុគ្គលយោធា ២នាក់ ដាក់ពន្ធនាគារ ពីបទក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងរំលោភសេចក្តីទុកចិត្ត
KCSM 2022-11-18 07-06pm

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្រ្តីយោធា២នាក់ ដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ពីបទ ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងរំលោភសេចក្តីទុកចិត្ត។យោងតាមតាមដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររបស់លោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន ទទួលបាន នៅថ្ងៃនេះ បាន បញ្ជាក់ថា ជនត្រូវចោទទាំង២នាក់ ដែលត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌចាប់ខ្លួន និងត្រូវឃុំខ្លួនដាក់ពន្ធនាគារនេះ រួមមាន៖ ទី១៖

Read More

ប៉េអឹម បានចាប់ខ្លួនស្ត្រីអ្នកជំនួញម្នាក់ ករណីឆរបោក ប្រាក់រាប់លានដុល្លារពីមនុស្សជាច្រើនអ្នក

KCSM 2022-11-18 10-40am (ភ្នំពេញ)ស្ត្រី​អ្នកជំនួញ​ហាយ​សូរ​ម្នាក់ ឈ្មោះ ពេជ្រ ស្រីមុំ ដែល​ល្បី​ខាង​ឆបោក​មនុស្ស​ជាច្រើន​នាក់ អស់​ទឹកប្រាក់​រាប់លាន​ដុល្លារ ត្រូវបាន​កម្លាំង​ជំនាញ​កង​រាជ​អាវុធ ហត្ថ​រាជធានី​ភ្នំពេញ ចុះ​ឃាត់ខ្លួន នៅវេលា​ម៉ោង ១១​និង​៣០​នាទី ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​លេខ​៤​ដេ ផ្លូវ​ដាវី​ន បុរី វរជន ក្នុង​តំបន់​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ

Read More