ឯកឧត្តមអភិសន្តិបណ្ឌិត ផ្តល់អាវភ្លៀង១ម៉ឺនឈុតដល់មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា ងាយស្រួលបំពេញការងារនារដូវភ្លៀងវស្សា
ឯកឧត្តមអភិសន្តិបណ្ឌិត ផ្តល់អាវភ្លៀង១ម៉ឺនឈុតដល់មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា ងាយស្រួលបំពេញការងារនារដូវភ្លៀងវស្សា ។ KCSM2024-07-1803-16pm (ភ្នំពេញ)ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្តល់អាវភ្លៀវចំនួន ១ម៉ឺនឈុត ដល់មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាសម្រួលចរាចរណ៍ទូទាំងប្រទេស ដើម្បីប្រើប្រាស់ពេលបំពេញភារកិច្ចការងារអនុវត្តច្បាប់ និងសម្រួលចរាចរណ៍ជូនប្រជាជននារដូវភ្លៀងវស្សា។ បន្ថែមលើការផ្តល់អាវភ្លៀង ឯកឧត្តមអភិសន្តិបណ្ឌិត បានឧបត្ថម្ភមន្ត្រីកិច្ចសន្យាក្នុងពិធីចំនួន៣០០នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា២០ម៉ឺនរៀល ដើម្បីជាការលើកទឹកចិត្តផងដែរ។ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានណែនាំមន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ…