អភិបាលរងខេត្តព្រះសីហនុ អំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្រោយចុះពិនិត្យស្ថានភាពទឹកក្នុងតំបន់មួយចំនួន


KCSM2024-07-18 01-03pm

ខេត្តព្រះសីហនុ៖ ក្នុងឪកាសចុះពិនិត្យ ស្ថានភាពទឹកតំបន់មួយចំនួនដែលរងនូវជំនន់ទឹកភ្លៀងជន់លិច ក្នុងភូមិសាស្រ្តស្រុកកំពង់សីលា លោក មីន គុម្ភះ អភិបាលរងខេត្តព្រះសីហនុ បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ បងកើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

បន្ទាប់ពីខេត្តព្រះសីហនុ បានទទួលរងនូវឥទ្ឋិពល ភ្លៀងធ្លាក់ជាប់គ្នា បានធ្វើឱ្យតំបន់មួយចំនួន នៃខេត្តព្រះសីហនុ បានរងនូវទឹកជន់ចូលភូមិប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ស្រុកកំពង់សិលា នៅព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នោះដែរ លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកកំពង់សីលា សូមត្រូវមានការប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ និងមានការយកចិត្តទុកដាក់ទឹកភ្លៀងធ្លាក់ និងជំនន់ទឹកភ្លៀងរួមទាំងខ្យល់កន្ត្រាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពេលជំនន់ទឹកភ្លៀងឡើងខ្ពស់ដូច្នេះហើយយើងត្រូវរកកន្លែងទីតួលខ្ពស់ ដើម្បីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសត្រូវតាមដានការជូនដមណឹងរបស់ក្រសួងធននានទឹក និងឧតុនិយម ។

ជាក់ស្តែងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងធននានទឹក និងឧតុនិយម បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង សមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ លើព្រះរាជាណាចក្រកម្ពុជា និងភាគកណ្តាលនៃអាងទន្លេមេគង្គ និងបណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។ ដែលធ្វើឱ្យតាមតំបន់នានា​នៅទូទាំងប្រទេសកម្ពុជា អាចនឹងមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្រ្ទាក់ស្ទើគ្រប់ទីកន្លែង៕

អត្ថបទ៖ ឈុន គឹមហៃ