ដឹកនាំក្រុមហាម៉ាស ត្រូវបានគេធ្វើឃា-តនៅក្នុងលំនៅឋានផ្ទាល់ខ្លួន
មេដឹកនាំក្រុមហាម៉ាស ត្រូវបានគេធ្វើឃា-តនៅក្នុងលំនៅឋានផ្ទាល់ខ្លួន KCSM2024-07-31 03-51pm (អន្តរជាតិ)មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតក្នុងប្រទេសអ៉ឺរ៉ង់ បន្ទាប់ពីបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីអ៉ឺរ៉ង់ នាថ្ងៃពុធ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ក្រុមហាម៉ាស់ បានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំពោះការស្លាប់របស់ប្រធានការិយាល័យនយោបាយរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតការវាយប្រហារនេះ ហើយមិនបាននិយាយថា វាកើតឡើងយ៉ាងដូចម្តេចនោះទេ។ អ៊ីស្រាអែលបានប្តេជ្ញាថា នឹងសម្លាប់ លោក Haniyeh និងមេដឹកនាំផ្សេងទៀតនៃក្រុមហាម៉ាស់…