សូមប្រុងប្រយត្ន័ ! ជនសង្ស័យឆក់កាបូប ជនរងគ្រោះដួលរងរបួសធ្ង.ន់ នៅក្រុងតាខ្មៅ
KCSM2024-07-30 02;20pm
កណ្តាល ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ ខណៈដែលកំពុងជិះម៉ូតូធ្វើដំណើរទៅធ្វើការ ត្រូវបានជនសង្ស័យឆក់កាបូប បានសម្រេចគេចទៅបាត់ស្រមោល ជនរងគ្រោះដួលម៉ូតូ កាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ២ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ កាណាល់ ចាន់ណា ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ រងរបួសធ្ងន់ ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាBeat ពណ៌ខៀវ ស ពាក់ស្លាកលេខ កណ្តាល 1W-9286 ជិះចេញពីផ្ទះ ទៅធ្វើការងារនៅស្វាយរលំ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាឌ្រីម តាមពីក្រោយ ឆក់ទាញយកកាបូបស្ពាយបានសម្រេច គេចខ្លួនបាត់ស្រមោល ជនរងគ្រោះដួលរងរបួសធ្ងន់ ។ ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យ ៕
អត្ថបទ៖ តាតុងសែនជយ័