Month: December 2023

កងរាជអាវុធហត្ថភ្នំពេញរំដោះជនជាតិបង់ក្លាដែស​ ២ នាក់ករណីត្រូវគេបង្ខាំងជំរិតប្រាក់ក្រោយទទួលទូរស័ព្ទសុំជំនួយតាមលេខ ១២៩១

KCSM2023-12-05 11-47am ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីថ្ងៃ៤ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យជនជាតិបង់ក្លាដែស១០នាក់ និងនេប៉ាល់ ​ចំនួន២ នាក់ សរុបចំនួន១២ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងគោលបំណងជំរិតយកប្រាក់។ជនសង្ស័យជនជាតិ១២នាក់ខាងលើមានអាយុចន្លោះពី ២៥ឆ្នាំដល់ ៤២ឆ្នាំ។ សំណុំរឿងខាងលើនេះបាននឹងកំពុងស្ថិតក្នុងការស៊ើបសួរ ក្នុងដៃលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការនេះដែរ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានរំដោះជនរងគ្រោះជាជនជាតិបង់ក្លា ដែសចំនួន២នាក់ បន្ទាប់ពីទទួលបានដំណឹងតាមទូរស័ព្ទដែលជនរងគ្រោះប្តឹងសុំជំនួយអន្តរាគមន៍តាមរយៈប្រព័ន្ធ HOT LINE 1291…

ស្ត្រីម្នាក់បើកបរស្រវឹង បើករថយន្តបុកមនុសន្សស្លា.ប់នៅមុខច្រកចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានបញ្ជូនខ្លួនទៅតុលាការហើយ…

KCSM 2023-12-05 09-29am ភ្នំពេញ ៖ ស្ត្រីរូបស្រស់ម្នាក់ត្រូវបានការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ នាំខ្លួនបញ្ជូនទៅតុលាការក្រុងភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី នៅសុទ្ធតែប្រើប្រាស់ជាតិស្រវឹងដូចគ្នា បើកល្បឿនលឿនតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ពីលិចទៅកើតរេពេញផ្លូវ លុះដល់ចំណុចមុខច្រកចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានបុកពីក្រោយបុរសម្នាក់ ដែលកំពុងជិះកង់អាគុយ ជាប់អូសជាច្រើនម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ។ជនរងគ្រោះក្នុងករណីខាងលើមានឈ្មោះ សុខ ម៉ាល័យ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលើកឥវ៉ាន់ក្នុងប្រលានយន្តហោះ រស់នៅក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។…

កងអាវុធហត្ថឃាត់ខ្លួនជនក្លែងជាសង្ឃ៦នាក់ បន្ទាប់ពីដើរបិណ្ឌបាតយ៉ាងសកម្មនៅក្រុងព្រះសីហនុ

KCSM2023-12-0401-49PM ព្រះសីហនុ ៖ ជនសង្ស័យ៦ នាក់ ពាក់ព័ន្ធទៅនឹងករណីក្លែងធ្វើជាសង្ឃ ដែលបិណ្ឌបាតអង្ករផលប៉ះពាល់ដល់ព្រះពុទ្ធសាសនាខ្លាំងនៅក្នុងក្រុងព្រះសីហនុនាមួយរយៈចុងក្រោយនេះ ត្រូវបានកម្លាំងកងរាជបុតហាត់ក្រុងព្រះសីហនុធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៣ ខែធ្នូឆ្នាំ។តាមលោកវរៈសេនីយ៍ត្រី អ៊ុក ពិសិទ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ ដោយមានការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ត្រី ហេង ប៊ុន ទីមេបញ្ជាកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ នឹងសម្របសម្រួល នីតិវិធីច្បាប់ដោយ លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ខេត្តព្រះសីហនុ ព្រមទាំងកម្លាំងមូលដ្ឋានក្រុងព្រះសីហនុ នឹងស្រុកព្រែនប់…

ករណីប្រើអំពើហឹ-ង្សាលើអ្នកសារព័ត៌មានជាងហាចជាហួយត្រូវបានរដ្ឋបាលខេត្តកំពង់ចាមកាត់ក្តីអោយស្មើគ្នា….

KCSM2023-12-04 01-13pm (កំពង់ចាម)នៅព្រឹកថ្ងៃទី០៤.១២.២០២៣ រដ្ឋបាលខេត្តកំពង់ចាមបានចេញលិខិតប្រកាសក្រោយពីមានការផ្ទុះរឿងកក្រើកពេញបណ្តាញសង្គម រវាងអ្នកសារព័ត៌មាននិងអ្នកដឹកឈើ កាលពីថ្ងៃទី០២.១២.២០២៣ ត្រូវបានប្រជាពលរដ្ឋចាប់ចងដៃចងជើងវាយធ្វើបាបនៅស្រុកជើងព្រៃ ចោទក្នុងករណីរំលោភឬធ្វើឃា-ត ឥឡូវត្រូវរដ្ឋបាលខេត្តកំពង់ចាមចេញលិខិតប្រកាសដើម្បីបញ្ជប់រឿង ភាគីទាំងសងខាងគ្មានអ្នកចាញ់និងអ្នកឈ្នះ ។(សូមពិចារណាតាមការគួរ)ប្រភព SM01

អ្នកឡើងភ្នំ ១១នាក់ស្លា.ប់ ចំពេលភ្នំភ្លើងផ្ទុះនៅឥណ្ឌូណេស៊ី

KCSM 2023-12-04 12-41pm (ឥណ្ឌូនេសុី)ក្រុមមន្ត្រីបាននិយាយនាថ្ងៃចន្ទ នេះថា យ៉ាងហោចណាស់អ្នកឡើងភ្នំចំនួន ១១នាក់ ត្រូវបានគេរកឃើញថា បានស្លាប់ និងមនុស្ស ៣នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះដោយក្រុមរុករក ដែលធ្វើការជួយសង្រ្គោះពេញមួយយប់ ដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួន បន្ទាប់ពីការផ្ទុះភ្នំភ្លើងមួយកើតឡើងនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣។មន្ត្រីមកពីទីភ្នាក់ងារក្នុងស្រុក និងថ្នាក់ជាតិ បានកែប្រែតួលេខអ្នកឡើងភ្នំនៅចុងសប្តាហ៍នេះដល់ចំនួន ៧៥នាក់ ប៉ុន្តែក្រុមរុករក បានរកឃើញអ្នកស្លាប់ចំនួន ១១នាក់នៅក្បែរភ្នំភ្លើងនៅព្រឹកថ្ងៃចន្ទ សប្ដាហ៍នេះ។ លោក Abdul Malik…

ជនបរទេសស្រវឹងស្រា បើករថយន្តកៀរម៉ូតូដួល៣គ្រឿង ហួស បុកស្លាកយីហោ ហើយព្យាយាមបើករត់គេច…..

KCSM 2023-12-04 11-08am បន្ទាយមានជ័យ៖ សង្សារជាជនបរទេស១គូ ស្រវឹងស្រាបើករថយន្តកៀរម៉ូតូដួល៣គ្រឿង និងហួសបុកស្លាកយីហោមួយកន្លែងទៀត ហើយមិនព្រមឈប់ បែជាព្យាយាមបើករត់គេចទាល់តែប្រជាពលរដ្ឋជួយឃាត់ចាប់បាន នៅវេលាម៉ោង០០.១០នាទីឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅខាងត្បូង១០០ម៉ែត្រក្លឹបកំសាន្តស្តាឡៃ ក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។តាមក្រុមម៉ូតូឌុបម្ហូបកម្ម៉ង់បានប្រាប់ថា ខណៈដែលម៉ូតូរបស់ពួកគាត់ចតមុខហាងស្រាប់តែមានរថយន្តសេស៊ីទំនើបពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2B.9131 បើកបរដោយស្ត្រីជនជាតិថៃ និងអ្នករួមដំណើរម្នាក់ជនជាតិឥណ្ឌូនេស៊ី ជាសង្សារនិងគ្នា បានបើកកៀរម៉ូតូរបស់ពួកគាត់បីគ្រឿងខូចខាតយ៉ាងដំណំដែរ និងបុកស្លាកយីហោហាងមួយទៀត ហើយព្យាយាមបើករត់តែត្រូវបានពួកគាត់នាំគ្នាបើកស្ទះទាន់ រួចទាមទារសំណងសរុប២៥០ដុល្លារអាមេរិក តែជនជាតិមិនព្រមសងទើប បានជាជជែកគ្នាយូរយ៉ាងនេះ។សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ក្រោយពេលគ្រោះថ្នាក់កើតឡើង សមត្ថកិច្ចបានទុកពេលឲ្យពួកគាត់សម្រួលគ្នា តែយូរពេកនៅតែសម្រួលគ្នាមិនត្រូវ…

ក្រុមអធិការកិច្ចក្រសួងនឹងចុះទៅធ្វើអធិការកិច្ចករណីមន្ត្រីប្តឹងរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីខេ ត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនិងភាព មិនប្រក្រតីមួយចំនួន និងការប្រព្រឹត្ត អំពើពុករលួយ

KCSM 2023-12-03 02-10pm ភ្នំពេញៈក្រុមអធិការកិច្ចក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ នឹងចុះ​ទៅធ្វើអធិការកិច្ចករណីមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់​និងសុរិយោដី ខេត្តបន្ទាយមានជ័យ ធ្វើ​លិខិតស្នើទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែន​ដីនគរូបនីយកម្ម និងសំណង់ ស្នើសុំ​ផ្លាស់​ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់និង​សុរិយោដី ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ទៅនិងភាពមិនប្រក្រតីមួយចំនួន និងការ​ប្រព្រឹត្តអំពើពុករលួយថែមទៀតផង។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងបានប្រាប់សារព័ត៌មានប្រយុទ្ធ។ប្រភព : ប្រយុទ្ធ

ការជួបជុំគ្នានាពេលនេះ គឺជាការបោះជំហានដ៏ល្អមួយនៅលើផ្លូវដ៏ត្រឹមត្រូវ ដែលអន្តរក្រសួងធ្វើការរួមគ្នាដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ។KCSM 2023-12-03 10-01am

ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #សោភ័ណភាព #សុវត្ថិភាព #គុណភាព #ដីធ្លី​ #សំណង់​ #ខេត្ត​កណ្ដាល​ សិទ្ធិ​សុខសុវត្ថិភាព​តាម​ផ្លូវ​ច្បាប់​ #កអក ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

បើកបរម៉ូតូក្នុងល្បឿនលឿន ជ្រុលបុកពីក្រោយរថយន្តFord ឈប់ស្ងៀម ស្លា.ប់ភ្លាមៗនៅកន្លែង…..

KCSM 2023-12-02 09-27pm កណ្តាល ៖ បុរសម្នាក់បាក់កស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកពីក្រោយរថយន្តFord កំពុងចតឈប់ស្ងៀមចិញ្ចើមផ្លូវ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ខាងលើមានឈ្មោះ ទី គីណាល់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ…

បើកបរស្រវឹងខ្លាំងពេក ជិះម៉ូតូអត់ចាប់ហ្វ្រាំង ទៅបុកពីក្រោយរថយន្តPrius កំពុងឈប់ស្តុប រងរបួសធ្ង.ន់

KCSM2023-12-02 10-36am ភ្នំពេញ ៖ បុរសម្នាក់ប្រើប្រាស់ជាតិស្រវឹងពេញខ្លួន ជិះម៉ូតូទាំងគ្មានស្មារតី ទៅបុកពីក្រោយរថយន្តPrius កំពុងឈប់ស្តុបទាំងកំរោល បណ្តាលឱ្យដួលបោករងរបួសធ្ងន់ សន្លប់ឈឹងនៅកន្លែង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ចំណុចភ្លើងស្តុប ស្ពានអាកាស ខាងលិចផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានៅភ្នំពេញ ។ជនរងគ្រោះឈ្មោះ ឌឿក ផល្លី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះលេខ18E1 ផ្លូវលេខ៦០៦ ភូមិ១២…