KCSM2023-12-0401-49PM

ព្រះសីហនុ ៖ ជនសង្ស័យ៦ នាក់ ពាក់ព័ន្ធទៅនឹងករណីក្លែងធ្វើជាសង្ឃ ដែលបិណ្ឌបាតអង្ករផលប៉ះពាល់ដល់ព្រះពុទ្ធសាសនាខ្លាំងនៅក្នុងក្រុងព្រះសីហនុនាមួយរយៈចុងក្រោយនេះ ត្រូវបានកម្លាំងកងរាជបុតហាត់ក្រុងព្រះសីហនុធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៣ ខែធ្នូឆ្នាំ។
តាមលោកវរៈសេនីយ៍ត្រី អ៊ុក ពិសិទ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ ដោយមានការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ត្រី ហេង ប៊ុន ទីមេបញ្ជាកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ នឹងសម្របសម្រួល នីតិវិធីច្បាប់ដោយ លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ខេត្តព្រះសីហនុ ព្រមទាំងកម្លាំងមូលដ្ឋានក្រុងព្រះសីហនុ នឹងស្រុកព្រែនប់ ដឹកនាំដោយរូបលោកផ្ទាល់បានចុះស្រាវជ្រាវ នឹងឃាត់ជនសង្ស័យចំនួន០៦នាក់ ពាក់ពន្ធករណ៍សង្ឃក្លែងក្លាយ ដើរប្រមូល បច្ច័យប្រជាពុទ្ធបរិសទ្ធ ក្នុងក្រុងព្រះសីហនុយ៉ាងសកម្ម បង្កអោយប៉ះពាល់ ព្រះពុទ្ធ។
លោកវីរៈសេនីយ៍ត្រីបានបញ្ជាក់បន្ថែមថាជនសង្ស័យទាំង 6 នាក់កំពុងត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរ អនុវត្តគតិវិធីបន្ត។ចំពោះអត្តសញ្ញាណជនសង្ស័យទាំង 6 នាក់ពុំខានត្រូវបានសមត្ថកិច្ចបង្ហាញជាសាធារណៈនៅឡើយទេ ព្រោះស្ថិតក្នុងពេលអនុវត្តនីតិវិធី៕

អត្ថបទ៖ ព្រះសុហនុ