KCSM 2023-12-05 09-29am

ភ្នំពេញ ៖ ស្ត្រីរូបស្រស់ម្នាក់ត្រូវបានការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ នាំខ្លួនបញ្ជូនទៅតុលាការក្រុងភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី នៅ
សុទ្ធតែប្រើប្រាស់ជាតិស្រវឹងដូចគ្នា បើកល្បឿនលឿនតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ពីលិចទៅកើតរេពេញផ្លូវ លុះដល់ចំណុចមុខច្រកចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានបុកពីក្រោយបុរសម្នាក់ ដែលកំពុងជិះកង់អាគុយ ជាប់អូសជាច្រើនម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ។
ជនរងគ្រោះក្នុងករណីខាងលើមានឈ្មោះ សុខ ម៉ាល័យ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលើកឥវ៉ាន់ក្នុងប្រលានយន្តហោះ រស់នៅក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះទៅអន្តរាគមន៍ ឃាត់ខ្លួនបានស្ត្រីបើកបររថយន្តបង្ក ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ និងយករថយន្ត កង់អាគុយ ទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ។
ពិន័យជាប្រាក់ពី៤ ០០០ ០០០(បួនលាន)រៀលទៅ១៥ ០០០ ០០០ (ដប់ប្រាំលាន)រៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុង មាត្រា៥៣(ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
ខ្យល់ឬចាប់ពី០,៨០(សូន្យក្បៀសប៉ែតសិប)ក្រាមក្នុងមួយលីតឈាមឡើងទៅ។ ៣- បណ្តាលឲ្យមានស្លាប់មនុស្សច្រើននាក់។ ៤- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។
ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ ទោសបន្ថែមដូចជាត្រូវបាន ចេញការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះ បានប្រព្រឹត្តនៅក្នុង ការប្រកបវិជ្ជាជីវ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរ ឬសម្រាប់រយៈពេល៥(ប្រាំ) ឆ្នាំយ៉ាងច្រើន៕
អត្ថបទ៖ តាតុងសែនជ័យ
