អភិបាលរាជធានីភ្នំពេញជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងការងារសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ និងលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ
kcsm2023-12-26 09-00am (ភ្នំពេញ)ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងការងារសណ្ដាប់ធ្នាប់ មិនឱ្យមានផ្ញើម៉ូតូ និងរថយន្តតាមដងផ្លូវដាច់ខាត ព្រមទាំង លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់ និងការទុកដាក់សំរាម ឱ្យចំម៉ោងពេលត្រឹមត្រូវដើម្បីបរិស្ថានស្អាត។ ក្នុងកិច្ច ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ សមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ចរារចរណ៍ផ្លូវគោកទៅតាមអនុសាសន៍ណែនាំរបស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត…