Kcsm2023-12-25 03-59pm

ភ្នំពេញ៖ ប្រពន្ធ និងកូនស្លា-ប់ ឯប្តីរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាកHammer បើក លឿន ជ្រុលបុកពីក្រោយម៉ូតូមួយគ្រឿង បណ្តាលឱ្យស្លាប់ម្តាយនិងកូនតូចអាយុ២ឆ្នាំនិង ចំណែកឯប្តីរងរបួ-សធ្ងន់។
ហេតុការណ៍នេះដែរកេីតឡេីង នៅវេលាម៉ោង ១២:០០យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសន្តិសុខឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកេីតហេតុ គេបានរថយន្ត សេរីទំនើបមួយគ្រឿង ម៉ាក Hammer ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបេីកពីត្បូងទៅជេីង ស្រាប់តែមកដល់ចំណុច កន្លែងកេីតហេតុបានបេីកបុកពីក្រោយម៉ូតូ NEX ពណ៌សរ លាយក្រហម ពាក់ស្លាកលេខ ព្រៃវែង 1Q- 7635 ពីក្រោយពេញទំហឹង បណ្ដាលឱ្យមនុស្ស ហោះផ្ទប់និងដេីមឈេី ស្លាប់ស្រ្តីម្នាក់ភ្លាមៗនិងកន្លែង ចំណែកឯកូនអាយុ២ខួបស្លាប់នៅមន្ទីរពេទ្យ ហើយប្តីរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ចំណែកឯរថយន្ត បានបន្ថែមល្បឿន រត់គេចបាត់ស្រមោល។
សពស្រ្តីខាងលេីមានឈ្មោះ រស់ សាមិត្ត ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រុកកំណើត ខេត្តព្រៃវែង ចំណែក ទារក មិនស្គាល់ អត្តសញ្ញាណ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានចុះមកកន្លែង ពិនិត្យ Camera សុវត្ថិភាព ដេីម្បីស្វែងរករថយន្ត ចាត់ការតាមនិតិវិធីផ្លូវច្បាប់ ចំណែកសពម្តាយ និងកូន ត្រូវបាន ក្រុមគ្រួសារ សាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត៕
អត្ថបទ៖ ទូច វិច្ឆិកា
