KCSM2023-12-25 04-10pm

(សីហនុ)ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះធ្វើឡើងដែលឯកឧត្តមអញ្ជើញចូលរួមជាអធិបតីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ប្រារព្ធធ្វើនៅខេត្តព្រះសីហនុ។
បើតាមឯកឧត្តម អភិសន្តិបណ្ឌិត ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធត្រូវតែផ្តល់នូវភាពគំរូសម្រាប់ឲ្យគេរៀនសូត្រតាម។

ឯកឧត្តមមានប្រសាសន៍ថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្កអោយមានពិការភាព ការបាត់បង់អាយុជីវិត និងធ្វើឱ្យមានព្យសនកម្មដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងសាធារណៈជារៀងរាល់ថ្ងៃ ហើយបានក្លាយជាជំងឺរ៉ាំរ៉ៃបន្ថែមលើបន្ទុកដ៏លំបាកជាច្រើនដល់សង្គមជាតិ។
បច្ចុប្បន្នហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជាមធ្យមក្នុងមួយថ្ងៃ ចំនួន ១០លើក បង្កឱ្យមានអ្នកស្លាប់លើសពី ៤នាក់ និងអ្នករបួសជាង ១២នាក់ ក្នុងខណៈដែលយានយន្តមានកំណើនប្រចាំឆ្នាំជាង ១០%។ ប្រការគួឱ្យកត់សម្គាល់ជនរងគ្រោះភាគច្រើនគឺជាអ្នកជិះម៉ូតូ ដែលមានចំនួនដល់ទៅ ៧៩% ហើយក្នុងនោះមាន ៧៤% មិនបានពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ។ ក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងសរុប ចំនួន ១ ៥៤៨លើក ក្នុងនោះគ្រោះថ្នាក់នៅពេលយប់ ៥៤% បណ្តាលឱ្យមនុស្សស្លាប់ ៧៥៦នាក់ និងរបួសស្រាល ២ ០៧២នាក់ ក្នុងនោះរបួសធ្ងន់ធ្ងរ ១ ៣៣២នាក់ ។ ក្នុងចំណោមអ្នកស្លាប់មានអ្នកជិះម៉ូតូចំនួន ៨១% អ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៧៣%។ ក្នុង
ចំណោមអ្នកស្លាប់មានអ្នកជិះម៉ូតូចំនួន ៨១% អ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៧៣%។ ក្នុងចំណោម ២៥រាជធានី-ខេត្ត ទូទាំងប្រទេស ក្នុងនោះរាជាធានី-ខេត្ត ដែលមានគ្រោះថ្នាក់កើតឡើងច្រើនជាងគេគឺ នៅរាជធានីភ្នំពេញ ចំនួន ៤៥៨លើក ខេត្តព្រះសីហនុ ១២១លើក និងខេត្តពោធិ៍សាត់ ១០៤លើក ។ ដោយឆមាសទី១ ឆ្នាំ២០២៣ បើធៀបទៅនឹងឆមាសទី១ ក្នុងឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន ៦១លើក ស្មើ ៤% (១ ៥៤៨/ ១ ៦០៩លើក)ចំនួនអ្នកស្លាប់ថយចុះ ១៨៦នាក់ ស្មើនឹង ២០% (៧៥៦/៩៤២នាក់) និងចំនួនអ្នករបួសថយចុះ ១៦៣នាក់ ស្មើ ៧%(២ ០៧២/ ២ ២៣៥នាក់)។ ក្នុងនោះផងដែរ យើងបានពិនិត្យឃើញមូលហេតុ ដែលបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានឡើងដូចជា៖
១. គ្រោះថ្នាក់បណ្តាលមកពីការបើកបរលើសល្បឿន ដែលច្បាប់បានកំណត់ មានចំនួន ៣៨% ការមិនគោរពសិទ្ធិអាទិភាព ចំនួន ២៤% និងការបើកបរមិនប្រកាន់ស្តាំ ចំនួន ១១% ការមិនចូលរួមអនុវត្តច្បាប់នៅតែមានកម្រិតខ្ពស់។ ជាមួយគ្នានេះ ករណីល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលនៅតែបន្តកើតមានឡើងគឺ ការជិះទោចក្រយានយន្ត (ម៉ូតូ) មិនពាក់មួកសុវត្ថិភាព ចំនួន ៩១% ការបើកបររថយន្តលើសល្បឿនកំណត់ ចំនួន ៥២% ល្មើសស្លាកសញ្ញាបញ្ជាចរាចរណ៍ ចំនួន ១៥% ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ចំនួន ៦% និងការបើកបរក្នុងស្ថានភាពស្រវឹង ឬសេពគ្រឿងញៀន ចំនួន ៣%៕

ព័ត៌មានសង្គម