KCSM2023-12-22 03-57pm

កែប ៖ រថយន្តFordមួយគ្រឿងបើកលឿនជ្រុលទៅបុកបង្គោលគ្រឹះបេតុង ឡើងរលើង បណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ រងរបួសធ្ងន់ស្រាល៤នាក់ ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣៣ ស្ថិតនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ជនរងគ្រោះទាំង៥នាក់ ជាលក្ខណៈគ្រួសារ ៖ បើកបរដោយឈ្មោអ ឡុង ម៉េង ភេទប្រុស អាយុ៦១ឆ្នាំ រងរបួសស្រាល ។ រួមដំណើរជាមួយ៤នាក់ទៀត ទី១ ឈ្មោះ ម៉ៅ ឡា ភេទស្រី អាយុ៤៣ឆ្នាំ (ស្លាប់) ទី២
ឈ្មោះម៉ៅ ឡៃ ភេទស្រី អាយុ៦៧ឆ្នាំ(រងរបួសធ្ងន់) ទី៣ ឈ្មោះ ស្រី បុិច ភេទស្រី(រងរបួសស្រាល ) ទី៤ ឈ្មោះ ប៉ុក ភេទស្រី អាយុ៤៣ឆ្នាំ រងរបួសស្រាល ។ ជនរងគ្រោះទាំង៥នាក់ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកFord ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-5253 បើកលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុជ្រុលបុកបង្គោលគ្រឹះបេតុង រលើង ក្រឡាប់ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៤នាក់ ។


ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ៕

អត្ថបទ៖ តាតុងសែនជ័យ