KCSM2023-12-23 04-19pm

ភ្នំពេញ ៖ ជម្លោះរវាងអតីតប្តីប្រពន្ធ ឈានដល់ជនសង្ស័យដកកាំភ្លើងបាញ់ ភាគីខាងស្រីបណ្តាលឱ្យរងរបួសហើយបាញ់ខ្លួនឯងតាមក្រោយ បណ្តាលឱ្យរងរបួសទាំង២នាក់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅបុរី ជីបម៉ុង ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងប្រុស ជាជនសង្ស័យមានឈ្មោះ ប៊ុន សុធារ៉ូ អាយុ៤១ឆ្នាំ ជាអតីតប្តីរបស់ជនរងគ្រោះ ដែលបានលែងលះគ្នា មានទាំងសាលក្រមពីតុលាកាទៀតផង ។ បើតាមការបំភ្លឺពីឈ្មោះ ចេង ចាន់ណា ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាប្អូនស្រីរបស់ជនរងគ្រោះ បានឱ្យដឹងថា នៅមុនកើតហេតុ ជនសង្ស័យដើរចូលទៅបន្ទប់ជនរងគ្រោះ ស្រាប់តែមួយសន្ទុះក្រោយមក ឮសូរសម្លេងឈ្លោះគ្នា ស្រាប់តែស្នូរផ្ទុះអាវុធ២គ្រាប់ ផ្អើលរត់ទៅមើល ឃើញរងរបួស ទាំង២នាក់ ។
តាមការសាកសួរ ស្រាវជ្រាវ ជនសង្ស័យក្រោយពីលែងលះគ្នាហើយ ទោះជាមានសាលក្រមពីតុលាកាក្តី ជនសង្ស័យសយំត្រូវគ្នាវិញ តែជនរងគ្រោះមិនព្រម លុះនៅព្រឹកកើតហេតុ ជនសង្ស័យទៅបង្កជម្លោះ ឈានដល់ដកកាំភ្លើងខ្លី វាញ់លើអតីតប្រពន្ធ១គ្រាប់ បណ្តាលឱ្យរងរបួសហើយ បាញ់ខ្លួនឯងជាក្រោយ បណ្តាលឱ្យរងរបួសទាំង២នាក់ ។ ជនសង្ស័យ និងជនរងគ្រោះ របួសទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ៕
អត្ថបទ៖ តាតុងសែនជ័យ