Kcsm2023-12-21 10-34am

ត្បូងឃ្មុំ ៖ លំនៅដ្ឋានរបស់បងប្អូនខ្មែរឥស្លាមចំនួន៤ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ ដោយសារទុស្សេខ្សែភ្លើង បង្កឱ្យភ្ញាក់ផ្អើល អ្នកស្រុក សមត្ថកិច្ចមូលដ្ឋាន ទម្រាំរថយន្តពន្លត់អគ្គិភ័យទៅដល់ អស់៤ខ្នង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិទី៣ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

តាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ផ្ទះទាំង៤ខ្នងរងខូចខាត ៖ ទី១ ម្ចាស់ឈ្មោះ មីន សលីហ: ភេទស្រី អាយុ៤០ឆ្នាំ សង់ពីឈើ បនរក់ស័ង្កសី ទំហំ៦ម៉ែត្តx៨ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង , ឆេះម៉ូតូ០២គ្រឿង ប្រាក់រៀល៨០ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ។ ទី២ ម្ចាស់ឈ្មោះ ឈ្មោះ សុះ ម៉ាន ភេទប្រុស អាយុ៤៤ឆ្នាំ សង់ពីឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រ×១២ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង, ឆេះប្រាក់ដុល្លារ ១,១០០$ , ប្រាក់រៀល ៨០ម៉ឺនរៀល , ប្រាក់ម៉ាឡេ ៤០០រីងហ្គីត , សម្ភារៈប្រើប្រាស់ផ្សេងៗទៀត ។ ទី៣ ម្ចាស់ឈ្មោះ លីន ណាសៀត ភេទប្រុស អាយុ៣៥ឆ្នាំ ផ្ទះសង់ពីឈើប្រក់ស័ង្កសី ទំហំ៦ម៉ែត្រ×១០ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង , ឆេះអស់ឈើ៥ម៉ែត្រគូបផ្សេងទៀត, ប្រាក់ដុល្លារ ៤០០០$ , ម៉ូតូ០១គ្រឿង និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ។ ទី៤ ម្ចាស់ឈ្មោះ ម៉ាត់ នាង ភេទប្រុ អាយុ៦៤ឆ្នាំ សង់ពីឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រx១២ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង, ឆេះមាស ៣តម្លឹង , ប្រាក់ម៉ាឡេ ៤០០០រីងហ្គីត , ប្រាក់រៀល ១លានរៀល , ប្រាក់ដុល្លារ ២០០០$ , ម៉ូតូ០១គ្រឿង និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ។
គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សេចរន្តភ្លើង ឆាបឆេះរាលពីមួយខ្នងទៅមួយខ្នង សរុបអស់ចំនួន៤ខ្នង អស់ទាំងទ្រព្យសម្បត្តិ ។ បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ដោយសារផ្លូវឆ្ងាយ រថយន្តពន្លត់អគ្គិភ័យទម្រាំទៅដល់ ចំនួន៤គ្រឿង របស់ស្នងការខេត្ត អធិការដ្ឋាន បាញ់ទឹកពន្លត់ភ្លើង៕
អត្ថបទ៖ តាតុងសែនេជ័យ
