អបអរសាទរពិធីច្រត់ព្រះនង្គល័.! គោឧសភរាជបរិភោគ ពោត ស្រូវ សណ្ដែក ទំនាយថា ឆ្នាំនេះភោគផលដំណាំកសិកម្មទទួលបានទិន្នផលល្អ…!
KCSM2024-05-26 01-34pm កំពង់ស្ពឺ៖ នៅថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ ដែលចាត់ចូលជាព្រះរាជពិធីទ្វារទសមាស។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ក្នុងឆ្នាំនេះ ប្រព្រឹត្តទៅនៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ស្ថិតក្នុងបរិវេណមន្ទីរអប់រំ…