Kcsm2024-05-09 04-37pm

(ខេត្តកោះកុង ) កាលពីថ្ងៃទី០៨.០៥.២០២៤ វេលាម៉ោង៤.៤០នាទី ទៀបភ្លឺ មានទូកនេសាទ មួយទូក ក្នុងចំណោមទូក នេសាទ រាប់សិបទូកទៀត ដែលរកស៊ី ដាក់មងក្ដាម ក្នុងសមុទ្រតំបន់ថ្មស ត្រូវបាន ទូក អូសគូរ ខ្នាតយក្ស មកបុក ពន្លិចទូកនៅពេល ទូក កំពុងតែ ចតបោះយុទ្ធការ រងចាំមើលមង ក្ដាម ស្រាប់ តែពេលនោះមានទូកអូសគូរ មួយគូរ សំដៅមកបុក ចំទូក របស់គាត់ ហើយ ពួកគាត់ទាំងពីរនាក់ បាន ស៊ីញ៉ូភ្លើង🔥ឱ្យ ទូក អូសគូរ ខ្នាតយក្សនោះ គេចចេញឲ្យឆ្ងាយពីទូក ពួកគាត់ ហើយទូករបស់គាត់ កំពុងតែ ដកយុទ្ធការ តែក្នុងការដក យុទ្ធការមិនទាន់ហើយផង ទូកអូសគូរ នោះបុកចំ ទូករបស់គាត់ លិចតែម្ដងទៅ ហើយទូក អូសគូរនោះ នៅពេលបុកចំហើយ ក៍បាន ដាក់លេខ ថយក្រោយ ហើយរត់គេចខ្លួនទៅបាត់ សូម្បីតែ មនុស្ស ក៍មិន ជួយ ស្រង់ ចេញពីទឹកផង ទុកឲ្យម្ចាស់ទូក និង កូនដៃ ហែលទឹក ជាងមួយម៉ោង ដោយសារមាន បាដុង តោង ហើយក៏មាន ទូក នេសាទ ដូចគ្នាមក ស្រង់ពីក្នុងទឹក។


នៅពេលនោះ អ្នកនេសាទដូចគ្នា ក៏បាន តេទូរស័ព្ទ មក ជលផល ថ្មសដើម្បីឲ្យជួយអន្តរាគមន៍ ចាប់ទូកនោះ នៅពេលនោះ ជំនាញ ជលផល ក៍បានចេញ អូរបរ ទៅ ដេញចាប់ ទូកគូរ ខ្នាតយក្សនោះដែរចៃដន្យ ទៅរកទូកនោះមិនឃើញ។
តាមការ អះអាង ពីរម្ចាស់ ទូកនេសាទ ដែលត្រូវបាន ទូកបទល្មើស អូសគូរខ្នាត យក្សបុកនោះ មានឈ្មោះ ស្ដើង ឌី ភេទប្រុសអាយុ៣០ជាងឆ្នាំ រស់នៅក្នុងភូមិ ថ្មស ឃុំថ្មស ស្រុក បូទុមសាគរ ខេត្តកោះកុង និង កូនដៃលូក ម្នាក់ឈ្មោះ យេង ធឿន រស់នៅភូមិឃុំខាងលើ បាននិយាយ ប្រាប់អ្នកសារព័ត៌មាន យើងថា ទូកអូសគូរនោះ ធំៗណាស់ ពិតជាបានមកបុក ទូករបស់គាត់មែន ហើយនៅពេល បុកនោះ ម្ចាស់ទូក អូសគូរនោះ បានឃើញ ពួកគាត់ ហែលទឹកដែរ តែមិនជួយទេ ពិតជាសាហាវយង់ឃ្នងមែន។
ទូកអ្នកនេសាទនោះ ត្រូវបែក ក្ដា ទូកហើយនិង ខូចខាត សម្ភារៈទាំងអស់ ក្នុងការលិចទូក កណ្ដាលសមុទ្រនោះ។


បន្ទាប់មក មានអ្នកនេសាទ ដូចគ្នាជាច្រើនទូកមកជួយ អូសទូកទៅដលច្រាំង។
ពាក់ព័ន្ធរឿង ទូកអូសគូរនេះបុកនេះ ប្រជានេសាទ ប្រមាណ៧០ជាងនាក់ បាននាំគ្នាមក សាលាឃុំ ថ្មស ដើម្បីឲ្យ លោក មេឃុំ ជួយអន្តរាគមន៍ករណីនេះ នៅពេលនោះ លោក គឹម ជឿង ជំទប់ឃុំ ថ្មស បានទទួលស្គាល់ ចំពោះមុខប្រជាពលរដ្ឋទាំងអស់នោះ ហើយ លោក គឹម ជឿង បានប្រាប់ ពលរដ្ឋថា ឲ្យដាក់ពាក្យបណ្តឹង និង ផ្ដិតមេដៃមក សាលាឃុំ ដើម្បី គាត់ រាយការណ៍ ទៅ អភិបាលស្រុក។ លោក គឹម ជឿង បន្ត ថា សុំឲ្យប្រជាពលរដ្ឋទៅ ប្ដឹង ខាងជំនាញ ជលផលទៅ ឬ ប៉ូលិសជើងទឹកទៅ ដើម្បីឲ្យ ខាងជំនាញ ជលផល ទទួលខុសត្រូវ ក្នុងរឿងនេះ។
ពាក់ព័ន្ធរឿងនេះដែរ អ្នកសារព័ត៌មាន យើង បានសួរ លោក ប៉ូ រ៉ានី នាយរង ផ្នែកជលផល ស្រុកបូទុមសាគរ ទទួលបន្ទុករួម លោក ឆ្លើយ ថា ថា គាត់បានចុះ ទៅជួយ ប្រជានេសាទនោះ ដែរ ហើយ បានទៅដេញចាប់ទូក អូសគូរនោះដែរ តែនៅពេល ដេញចាប់ទូកទាន់ បែរជាមិនមែន ទូកអូសគូរដែលត្រូវបុកទូកនេសាទនោះទេ ដោយសារមានប្រជានេសាទ ប្រាប់ ចង្អុលបង្ហាញ បន្ទាប់មក ប្រជានេសាទនោះ បាន អង្អុល បង្ហាញ ទូកមួយទៀត ហើយខាង ជំនាញជលផល ក៍បានដេញ ទូកអូសគូរមួយទៀត ក៍ប៉ុន្តែ អកុសល ទូកនោះបានចូលទៅដល់ កំពង់ផែ ស្ទឹងហាវបាត់ទៅហើយ ដោយមិនអាចចាប់បានទេ ដោយសារចូលដែន តំបន់កំពង់សោម។ លោក ប៉ូរានី នាយរង ផ្នែកជលផល ថ្មស ក៍បាន ខ្នះខ្នែងក្នុងកិច្ចការការងារ ស្វែងរក ទូកអូស គូរនោះ តែរកមិនឃើញ គួរឱ្យ សោកស្ដាយដែរ។
ហើយ លោក ប៉ូ រានី លោក វ៉ាន់ ថុង ក៍មានការ រិះគន់ ពីប្រជានេសាទនោះផងដែរ។
អ្នកសារព័ត៌មានយើង បាន ទូរស័ព្ទទៅ លោកស្រី អែម សុ ធារ៉ា អនុប្រធាន កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត កោះកុង ស្ដីទី លោកស្រី ឆ្លើយ ថា ឲ្យទៅសួរ នាយខណ្ឌ រដ្ឋបាលជលផល ទៅ គាត់កំពុងជាប់រវល់ប្រជុំ ហើយក៏បឹត ទូរស័ព្ទទៅ។
អ្នកសារព័ត៌មានយើង បានទូរស័ព្ទទៅ សួរ លោក ប៊ុន ណា នាយខណ្ឌរដ្ឋបាលជលផល ខេត្តកោះកុង លោក ឆ្លើយ ថា គាត់បានបញ្ជាឲ្យឱជលផលថ្មសចុះចាប់បន្ទាន់ ហើយគាត់ក៏ខ្នាះខ្នែងណាស់ ដើម្បីជួយប្រជានេសាទ នៅតំបន់ថ្មស តែទូកអូសគូរនោះ ក្មានមនុស្សធម៌ទេ បុកគេហើយ មិនជួយ សង្គ្រោះជីវិតមនុស្សទេ លោក បន្តថា លោក និង ខិតខំប្រឹងប្រែងរកទូកនោះ ដើម្បីដោះស្រាយជូនពលរដ្ឋ។


អ្នកសារព័ត៌មានយើង បានបន្តទូរសព្ទ័ទៅ សួរ លោក ឯម ភា នាយខណ្ឌ រដ្ឋបាល ជលផល ខេត្តព្រះសីហនុ ពាក់ព័ន្ធ មានបទល្មើស នេសាទ ទូកអូសគូរ ខ្នាតយក្ស ពេញមកពីតំបន់ កំពង់សោម មកអូសនៅតំបន់ ថ្មស ជាតំបន់ទឹករាក់ លោក ឆ្លើយថា ទូក នៅតំបន់ កំពង់សោម ស្ទឹងហាវ មានទូក អូសគូរដែរ តែទូក ទាំងអស់នេះ សុទ្ធតែ លួច បង្កប់មង បទល្មើសក្នុង សមុទ្រនៅពេល ចេញមកក្នុង សមុទ្រ ទើប បំពាក់មងនោះអូសសមត្ថកិច្ច ក៍ពិបាកបង្ក្រាបដែរ។ នេះជាការ ដោះសារ ចំពោះ ជំនាញជលផល ដែលខ្លួន គ្រប់គ្រងមិនបានល្អទុកឲ្យ បទល្មើស នេសាទ ខុសច្បាប់ ពេញផ្ទៃសមុទ្រ ដោយមិនទទួលខុសត្រូវ។
ពាក់ព័ន្ធរឿងរ៉ាវ បទល្មើស នេសាទទូក អូសគូរធំៗក្នុង សមុទ្រខុសច្បាប់នេះ អ្នកសារព័ត៌មាន យើង បាន ទូរស័ព្ទទៅ សួរ លោក កៅ មុន្នី រិទ្ធិ ប្រធាន អធិការដ្ឋាន រដ្ឋបាលជលផលដែនសមុទ្រ។
លោក កៅ មុន្នី រិទ្ធិ ឆ្លើយថា លោកកំពុងតែដាក់កម្លាំង បង្កប់ សេុីបអង្កេត ទូកអូសគូរធំៗនិង ទូកឡាក់ ឃិកនេះ ដើម្បីចាប់ទូក ដែលរកស៊ី បទល្មើស ប្រើប្រាស់ ឧបករណ៍ខុសច្បាប់ ហើយលួចចូលមក ក្នុងតំបន់ទឹករាក់ លោក កៅ មុន្នីរិទ្ធ បន្តថា លោក និង ចាប់ ទូកអូសគូរ ទាំងអស់នេះយកទៅ តុលាការ។
ជាចុងក្រោយ ប្រជានេសាទ នៅក្នុងស្រុក បូទុមសាគរ និង ស្រុកស្រែអំបិល ខេត្ត កោះកុង ជាពិសេសនោះ នៅតំបន់ឃុំ ថ្មស និង ឃុំ ជ្រោយស្វាយ ស្នើសុំតាមរយៈ អ្នកសារព័ត៌មាន យើង ក្នុងការចុះផ្សាយព័ត៌មាន ជូន ដល់ រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ ឯកឧត្តម ឌិត ទីណា មេត្តាជួយអន្តរាគមន៍ករណី ទូកអូសគូរ ធំៗ និង ឡាក ឃិក ដែល លួចលាក់ចូលមក ក្នុងតំបន់ទឹករាក់ សព្វថ្ងៃនេះ ធនធាន ក្នុងសមុទ្រផុតពូជដោយសារមាន ទូកនេសាទ ខ្នាតធំៗលួចមក នៅពេលយប់។
អត្ថបទដោយ យួនឈីវ។


