kcsm2024-05-10 06-33pm


ខេត្តកោះកុងយោងរបាយការណ៍អធិការកិច្ចខណ្ឌរដ្ឋបាលជលផល គោរពជូនលោកនាយខណ្ឌរដ្ឋបាលជលផលកោះកុងស្តីពីការចុះជួយអន្តរគមន៍ដល់ប្រជានេសាទដែលរាយការណ៍មកថា មានទូកអួនអូសគូ បុកទូក គាត់លិចចំនួន០១គ្រឿងនៅចំណុចមុខ ពយអំពិល ភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្នុងរបាយការណ៍ក្រុមអធិការកិច្ចរដ្ឋបាលជលផលកោះកុងសូមជម្រាបជូនលោកនាយខណ្ឌនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៥ និង៤៤នាទី មានប្រជានេសាទបានទូរស័ព្ទមកក្រុមការងារលេខ0712218227 ឲ្យទៅជួយគាត់ផង នៅពេលនោះក្រុមការងារបានចេញទៅភ្លាមដោយ ប្រើរយៈពេល១៧នាទី ទៅដល់ទូកដែលលិចនោះ ។ បន្ទាប់ពីបានឃើញទូកលិចក្រុមការងារបានសួរគាត់ អោយ ចង្អុលបង្ហាញភិនភាគទូក និងស្លាកលេខទូក ប៉ុន្តែគាត់ថាមិនឃើញស្លាកលេខទេ ដោយទូកបង្កហេតុនោះដោះស្លាកលេខចេញបាត់ហើយ និងទូកមានពណ៌កាប់ស្គាំង និងបានបង្ហាញទិសដៅថាទូកនោះរត់សំដៅទៅស្ទឹងហាវ ។

ក្នុងរបាយការណ៍ក្រុមអធិការកិច្ចរដ្ឋបាលជលផលកោះកុងបានបន្ថែមទៀតថា មានទូកគ្នាគាត់បានដេញតាមចំនួន០២គ្រឿងដែរ បន្ទាប់ពីគាត់ប្រាប់រួមមក ក្រុមការងារបានដេញតាមការប្រាប់របស់គាត់ ក្នុងពេលកំពុងតែដេញតាមនោះមានទូកមងក្តាមផ្សេងៗ ចង្អុលទៅទូក០១គ្រឿងកំពុងតែរត់យ៉ាងលឿន ថាជាទូកដែលបុកគេលិច ក្រុមការងារក៍ទៅតាមការចង្អុលរបស់គាត់ជិតដល់ផែឡើងទំនិញស្ទឹងហាវ បានឃាត់ ទូកចំនួន០១គ្រឿងនោះ ប៉ុន្តែក្រុមទូកចំនួន០២គ្រឿងដែលដេញតាមទូកបុកគេលិចនោះថាមិនមែនជាទូកដែលបុកគេលិចនោះទេ ។

ក្នុងរបាយការណ៍ក្រុមអធិការកិច្ចរដ្ឋបាលជលផលកោះកុងបានបញ្ជាក់ទៀតថា ក្រុមការងារក៏បានលែងទូកនោះទៅ (អ្នកដែលប្រាប់ថាមិនមែនទូកបុកលិចនោះឈ្មោះជីប តុល) គាត់ចង្អុលទៅទូកផ្សេងទៀត ដោយមើលឃើញថាក្រុមការងារចូលទៅដល់ជិតផែស្ទឹងហាវទៅហើយ ដូច្នេះមិនអាច ចូលទៅឃាត់ទុកនោះបានទេដោយមូលហេតុ៖ ទី១ ក្រុមការង ការមិនស្គាល់ស្លាកលេខទូក ទី២ ចូលទៅចាប់គាកនឹងផែ ប្រឈមនឹងមានអំពើហឹង្សាកើតឡើង។ ទី៣ ក្រុមការងារបានចូលទៅដល់ទឹកដីស្រុកស្ទឹងហាវជ្រៅពេក ហួសពីដែនសមត្ថកិច្ចរបស់ខេត្តកោះកុង ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៤,០០នាទី មានប្រជានេសាទប្រមាណ៥០នាក់ បាននាំគ្នាមក សាលាឃុំថ្មស ដើម្បីឲ្យលោក មេឃុំ ជួយអន្តរាគមន៍ករណីទូកអូសគូរស្រុកស្ទឹងហាវ បើកបុកទូករបស់ពួកគាតិលិចចំនួន០១គ្រឿង តាមឆកសមុទ្រកំពុងសោម ៕
អត្ថបទ:សង្គម

