សន្តិសុខសង្គមកាត់ទោសបុរសជនជាតិចិនតៃវ៉ាន់ ៤ នាក់ លួចផលិតគ្រឿងញៀនច្រើនតោន នៅកំពង់ស្ពឺ

0 0
Read Time:4 Minute, 50 Second

៤/ ឈ្មោះ LIN YI CHHENG ភេទ​ប្រុស អាយុ ៣១ ឆ្នាំ (​អ្នកបច្ចេកទេស​)។

នៅ​ក្នុង​សវនាការ​ពួកគេ​ទាំង ៤ នាក់ បាន​ឆ្លើយ​សារភាព​ត្រឹមតែ​មក​ស៊ីឈ្នួល​គេ​លាយ​សារធាតុ​គីមី​ប៉ុណ្ណោះ ហើយ​បដិសេធ​ថា មិនមែន​ជា​ម្ចាស់​គ្រឿងញៀន​ទាំង​នោះ​ទេ។

យ៉ាងហោចណាស់​មាន​គ្រឿងញៀន​ដែល​ផលិត​រួច​ទម្ងន់ ១ ៤០០ គីឡូ​ក្រាម និង​សារធាតុ​គីមី​ផ្សំ ១១ តោន ដែល​ត្រូវ​កាត់​ទោស​ក្នុង​បទឧក្រិដ្ឋ​នេះ។

លោក​ចៅក្រម សុង ប៊ុណ្ណា​រិ​ទ្ធ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ប្រកាស​បិទ​សវនាការ​នៅ​ម៉ោង ១១ និង ៣០ នាទី ចំពោះ​ការ​ប្រកាស​សាលក្រម នឹង​ជូនដំណឹង​ពេល​ក្រោយ។គួរ​រំលឹក​ថា សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ បាន​ស្រាវជ្រាវ​អស់​រយៈពេល​ជាង ០២ ខែ​រួចមក​ហើយ ទើប​នៅ​ថ្ងៃ​ទី ១៩ ខែ​ឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង ១៨ និង ៣០ នាទី សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​មន្ទីរ​ពិសោធន៍​លួចលាក់​កែច្នៃ​ផលិត​សារធាតុ​ញៀន នៅ ៣ ទីតាំង​ផ្សេងគ្នា​ជា​បន្តបន្ទាប់។

ចំណុច​ទី១ ៖ នៅ​បន្ទប់​លេខ ៨០២ ក្នុង​ខុន​ដូ J CITY ផ្លូវ​លេខ ៣២២ សង្កាត់​បឹង​កេងកង ១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​, ចំណុច​ទី២ ៖ ស្ថិត​នៅ​ក្នុង​ចម្ការ​ស្វាយ ភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ និង​ចំណុច​ទី៣ ៖ ស្ថិត​នៅ​ក្នុង​ចម្ការ​ស្វាយ ភូមិ​ស្រល់ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដោយ​ដកហូត​បាន​រួមមាន ៖ ម៉ាស៊ីន ឧបករណ៍​សម្ភារៈ​សម្រាប់​កែច្នៃ ផលិត​វេច​ខ្ចប់​មួយ​ចំនួន​ធំ​, សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន ទម្ងន់ ៤០ គីឡូ ៥១.៧ ក្រាម​, ល្បាយ​សារធាតុ​ញៀន​កេ​តា​មីន ទម្ងន់ ១,៤២៥ គីឡូក្រាម​, ថ្នាំ​គ្រាប់​នី​មេ​តា​ហ្សេ​ប៉ា​ម ទម្ងន់ ០.៩ ក្រាម និង​សារ​ធាតុគីមី​ផ្សំ ១១ តោន ៥២៥ គីឡូក្រាម និង​ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន ៤ នាក់ បញ្ជូន​មក​តុលាការ​ឃុំខ្លួន​មក​ដល់​ថ្ងៃ​កាត់ទោស​នេះ៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *