ជនសង្ស័យបានប្រើកាំបិតចា.ក់ទៅលើនារីជាជនរងគ្រោះបណ្តាលឲ្យរងរបួសជាច្រើនកន្លែងព្រោះតាមស្រលាញ់មិនបាន

0 0
Read Time:3 Minute, 12 Second


(កណ្តាល)មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោងជាង៧ព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ ២០២២នេះ ក្រោយពីបុរសម្នាក់បានយកកាំបិតចាក់ទៅលើនារីម្នាក់បណ្តាលឲ្យរងរបួសជាច្រើន កន្លែងក្រោយពីជនរងគ្រោះបានបដិសេធសំណើសុំស្រឡាញ់របស់ជនសង្ស័យ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីហឹង្សានេះបានកើតឡើងនៅចំណុចបន្ទប់ជួលរបស់ជនរងគ្រោះ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ជនរងគ្រោះមានឈ្មោះ ហ៊ឹម សុផា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ចំណែកជនសង្ស័យឈ្មោះឈ្មោះ មាស សុវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។ជនរងគ្រោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងសភាពរងរបួសបែកក្បាលដេរ៧ថ្នេរ ក្រោយពីទៅចង.ក បំណងធ្វេីអត្តឃាត ប៉ុន្តែដាច់ខ្សែធ្លាក់មកបោកក្បាលជាមួយខឿនចង្ក្រានបាយ។
ដោយឡែកជនរងគ្រោះមានរបួសលើផ្ទៃមុខ និងដៃខាងឆ្វេងជាច្រើនកន្លែង និងរបួសចំទ្រូងខាងស្ដាំមួយកន្លែង ដេរសរុបចំនួន៥០ ថ្នេរ។យោងតាមរបាយការណ៍របស់សមត្ថកិច្ចបង្ហាញថា÷នៅក្នុងរយៈពេលប្រហែល ០១ឆ្នាំកន្លង មកនេះ ជនសង្ស័យបានតាមសុំស្រឡាញ់ជនរងគ្រោះជាច្រើនលើកច្រើនសារ តែត្រូវជនរងគ្រោះឆ្លើយបដិសេធរហូត។
មុនពេលកើតហេតុប្រហែល ០៤ថ្ងៃ និងថ្ងៃទី២៩.១២.២០២២ ជនសង្ស័យបានព្យាយាមតាមជនរងគ្រោះដើម្បីសុំស្រឡាញ់បន្តទៀត តែជនរងគ្រោះព្យាយាមគេចពីជនសង្ស័យរហូត។ ចំណែកជនសង្ស័យបានដេីរនិយាយប្រាប់គេថា បេីមិនបានជនរងគ្រោះធ្វេីជាប្រពន្ធទេ នោះគេនឹងសម្លាប់ជនរងគ្រោះ ហេីយខ្លួនសុខចិត្តចូលគុក។លុះដល់ថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានយកកូនកាំបិតចុងស្រួច ០១ ចូលទៅក្នុងបន្ទប់ជួលរបស់ជនរងគ្រោះហើយធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យមានរបួសជាច្រើនកន្លែង ធ្វើឲ្យផ្អេីលឆោឡោដល់អ្នកជិតខាងរាយការណ៍មកសមត្ថកិច្ច។ភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គស្នួល។

ក្រោយឃាត់ខ្លួនជនសង្ស័យរូបនេះ កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍ កំពុងរៀបចំកសាងសំណុំរឿងបន្តតាមនីតិវិធី៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *