ឆក់ទូរស័ព្ទបានសម្រេចហើយ ឆាតឌឺម្ចាស់ទៀត «ស្រីៗថ្ងៃក្រោយកុំទុកទូរស័ព្ទប្រហែស»

0 0
Read Time:3 Minute, 48 Second

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៣៨នាទីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីឆក់មួយលើក ដោយជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីម ឆក់យកទូរស័ព្ទដៃពីស្ត្រីម្នាក់ ឈ្មោះ ម៉ាន់ ស្រីប៉ុច អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ នៅតាមផ្លូវជាតិលេខ៣ មុខសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានសម្រេចហើយ គេចខ្លួនបាត់ ហើយជនសង្ស័យឆាតទៅប្រាប់ម្ចាស់ទូរស័ព្ទទៀត ជាសារផ្តាំទៅ «ស្រីៗថ្ងៃក្រោយកុំទុកទូរស័ព្ទប្រហែស» ។

សមត្ថកិច្ចបន្តទៀតថា ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ចុះពិនិត្យ ឆែកមើលកាមេរ៉ាសុវត្តិភាពតាមដងផ្លូវ ស្គាល់ ភិនភាគ ជនសង្ស័យ ស្លាកលេខម៉ូតូ ស្រាប់តែមកដល់រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍ពងទឹក ប្រទះឃើញជនសង្ស័យ ភិនភាគម៉ូតូ ខណៈដែលកំពុងជិះមួយក្រុមគ្នា៤នាក់ ម៉ូតូ២គ្រឿង នៅតាមផ្លូវព្រៃស ទើបដេញតាមឃាត់បាន នាំជនសង្ស័យម្នាក់ និងមនុស្ស៣នាក់ដែលរួមដំណើរជាមួយ ទៅសាកសួរនៅប៉ុស្តិ៍ក្រាំងពង្រ ។ក្រោយពីសាកសួរ និងចម្លើយសារភាព ជនសង្ស័យម្នាក់ពិតជាធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីរងគ្រោះពិតមែន ចំណែកបុរស៣នាក់ទៀត ដែលរស់នៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពុំមានពាក់ព័ន្ធនឹងករណីឆក់ឡើយ តែពិត្យតេស្តទឹកនោម ឃើញមានសារធាតុញៀន ទើបសមត្ថកិច្ចឃាត់ខ្លួនប្រគល់ឲ្យជំនាញគ្រឿងញៀន ចាត់ចែងកសាងសំណុំរឿង ។ ចំណែកជនសង្ស័យឆក់ម្នាក់ ត្រូវបានបញ្ជូនខ្លួនទៅផ្នែកព្រហ្មទណ្ឌខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *