កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ ជាមុខសញ្ញាឆក់២នាក់

0 0
Read Time:2 Minute, 38 Second

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ប្រាក់ សុខសេរី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរដើរលួច មិនរាងចាល មានទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ ឈ្មោះ ហាន សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ដលរលួច មិនរាងចាល មានទីលំនៅ ភូមិ៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ក្រោយពីផ្ទុះកក្រើកបទល្មើស លួច ឆក់ ប្លន់ កើតមានរាល់ថ្ងៃ ក្នុងសប្តាហ៍ទី២និងទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនរងគ្រោះ យំស្រែក ទៅប្តឹងសមត្ថកិច្ច រាល់ថ្ងៃ ។ ទើបនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីឆក់ ប្លន់ ចំនួន៣ករណីផ្ទួនៗ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ចេញប្រតិបត្តិការស្រាវជ្រាវ ឈានដល់ចាប់ខ្លួនជនសង្ស័យបាន២នាក់ ជាក្រុមឆក់ លើស្ត្រីជាគ្រូពេទ្យម្នាក់ ឈ្មោះ ជ្រុន ស្រីង៉ា អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ នៅលើស្ពានអាកាសចោមចៅ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ក្រោយពីចាប់ខ្លួនបានជនសង្ស័យ២នាក់ សមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅ ប៉ុស្តិ៍ចោមចៅទី១ ចោមចៅទី៣ ជាបឋម រួចនាំទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ថតរូបភាព ទុកជាឯកសាររួច ទើបនាំខ្លួនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការក្រុង ដើម្បីសាកសួរនិងកសាងសំណុំរឿង បន្តស្រាវជ្រាវស្វែងរកបក្ខពួកបន្ថែមទៀត ៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *